ព័ត៌មានអន្ដរជាតិ
តើកិច្ចព្រមព្រៀងអាវុធខ្នាតធំ ណាតូ អាចទិញចិត្ត ត្រាំ ឲ្យបន្តគាំទ្រសម្ព័ន្ធភាពនេះបានកម្រិតណា?
បណ្តាប្រទេសសម្ព័ន្ធមិត្តណាតូ បាននិងកំពុងប្រើប្រាស់យុទ្ធសាស្ត្រទិញដូរអាវុធខ្នាតធំតម្លៃរាប់សិបពាន់លានដុល្លារ នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងអង់ការ៉ា ដើម្បីធ្វើជាខ្នងបង្អែកការទូតក្នុងការទិញចិត្ត និងបន្ធូរបន្ថយកំហឹងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
យោងតាមទីភ្នាក់ងារ Reuters, ការជះលុយយ៉ាងសន្ធឹកសន្ធាប់លើវិស័យយោធានេះ អាចជួយទិញចិត្តលោក ត្រាំ បានក្នុងកម្រិតខ្ពស់មួយ ព្រោះវាបានឆ្លើយតបចំគោលដៅចម្បងរបស់លោក ដែលតែងតែទាមទារឲ្យអឺរ៉ុបបង្កើនកញ្ចប់ថវិកាការពារជាតិឲ្យដល់ ៥% នៃ GDP និងបញ្ឈប់ការផ្អែកលើលុយអាមេរិកតែម្ខាងក្នុងការការពារទ្វីបអឺរ៉ុប។

កិច្ចព្រមព្រៀងលេចធ្លោទាំងនោះ រួមមានការដែលកាណាដាសម្រេចចិត្តទិញនាវាមុជទឹកពីអាល្លឺម៉ង់ និងការដែលហូឡង់បោះទុនជាង ៣ ពាន់លានអឺរ៉ូ លើប្រព័ន្ធការពារដែនអាកាស ដែលសកម្មភាពទាំងនេះបានសបញ្ជាក់ទៅលោក ត្រាំ ថា អឺរ៉ុបកំពុងចាត់វិធានការណ៍ជាក់ស្តែង មិនមែនមានតែពាក្យសន្យានោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ កញ្ចប់លុយទិញអាវុធទាំងនេះអាចទិញចិត្តលោក ត្រាំ បានតែលើទិដ្ឋភាពសេដ្ឋកិច្ច និងការចែករំលែកបន្ទុកហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែវានៅមិនទាន់អាចធានាបានទាំងស្រុងនូវការគាំទ្រយូរអង្វែងរបស់អាមេរិកលើសម្ព័ន្ធភាពនេះទេ បើពិនិត្យលើបញ្ហានយោបាយផ្ទៃក្នុង។
លោក ត្រាំ នៅតែមានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះការដែលបណ្តាប្រទេសអឺរ៉ុបបានបដិសេធមិនព្រមបើកដៃឲ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព និងដែនអាកាសដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។
ភាពរកាំរកូសខាងភូមិសាស្ត្រនយោបាយនេះ បូករួមទាំងចរិតលក្ខណៈប្រែប្រួលលឿនរបស់លោក ត្រាំ ធ្វើឲ្យក្រុមអ្នកការទូតយល់ឃើញថា ទោះបីជាណាតូព្យាយាមផ្គាប់ចិត្តលោកដោយការទិញអាវុធក៏ដោយ ក៏សម្ព័ន្ធភាពនេះនៅតែត្រូវប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដរាបណាអឺរ៉ុបមិនព្រមដើរតាមបន្ទាត់នយោបាយការបរទេសរបស់អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ។
ចាប់តាំងពីអាណត្តិដំបូងរបស់ ត្រាំ លោកតែងតែចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថាជា «អ្នកជិះហ្វ្រី» ដោយពឹងផ្អែកទាំងស្រុងលើកម្លាំងយោធានិងថវិការបស់អាមេរិកដើម្បីការពារខ្លួន។ ភាពរកាំរកូសចុងក្រោយបង្អស់ដែលធ្វើឲ្យលោកក្តៅក្រហាយខ្លាំង គឺកើតឡើងបន្ទាប់ពីអាមេរិកផ្ទុះសង្គ្រាមយោធាជាមួយអ៊ីរ៉ង់។ ក្នុងអំឡុងពេលសង្គ្រាមនោះ បណ្តាប្រទេសអឺរ៉ុបជាច្រើនបានដាក់ការរឹតបន្តឹង មិនអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានទ័ពដែលស្ថិតនៅក្នុងប្រទេសរបស់ពួកគេដើម្បីទៅវាយប្រហារអ៊ីរ៉ង់ឡើយ។ ចំណុចនេះធ្វើឲ្យ ត្រាំ ចាត់ទុកថាអឺរ៉ុប «មិនស្មោះត្រង់» និងមិនជួយអាមេរិកក្នុងគ្រាអាសន្ន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
មេដឹកនាំណាតូ ត្រៀមបង្ហាញកិច្ចព្រមព្រៀងអាវុធខ្នាតធំ ចំពោះលោក ត្រាំ នៅលើទឹកដីតួកគី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


