Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនាយឧត្ដមសេនីយ៍ ផ្កាយមាស ៤ ប៉េង ប៉ាត់ និងមហាឧបាសិកា ញឹម តេង ព្រមទាំងវីរកងទ័ពលះបង់ជីវិតដើម្បីជាតិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រមទាំង​ក្រុមគ្រួសារ បាន​ប្រារព្ធ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ នាយ​ឧត្ដមសេនីយ៍ ផ្កាយ​មាស ៤ ប៉េង ប៉ាត់ និង​មហា​ឧបាសិកា ញឹម តេង ព្រមទាំង​វីរ​កងទ័ព​អង់អាច​ក្លាហាន​ដែល​លះបង់​អាយុជីវិត​ដើម្បី​ការពារ​ជាតិ​មាតុភូមិ។ ពិធី​នេះ​ធ្វើឡើង​នៅ​ចេតិយ ដែលមាន​ទីតាំង​នៅក្នុង​វត្ត​មុន្នី​សុវណ្ណ ហៅ​វត្ត​ចំពុះ​ក្អែក ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ផងដែរ​ថា នាយ​ឧត្ដមសេនីយ៍ ផ្កាយ​មាស ៤ ប៉េង ប៉ាត់ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧត្ដម​ស្វាមី​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ទទួល​មរណភាព កាលពីវេលាម៉ោង ១ និង ៣៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៦ ជន្មាយុ ៦៦ ឆ្នាំ ដោយ​រោគាពាធ។ ចំណែក​ឯ​មហា​ឧបាសិកា ញឹម តេង ត្រូវ​ជា​ម្តាយក្មេក​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ទទួល​មរណភាព នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង ១​និង​៤០​នាទី​រសៀល ក្នុង​ជន្មាយុ ៩៤​ ឆ្នាំ ដោយ​រោគាពាធ​។

ពិធី​នេះ​ ត្រូវបាន​រៀបចំ​តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា មាន​ពិធីសូត្រមន្ត​នមស្សការ​ថ្វាយបង្គំ​ព្រះ និង​វេរ​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​នា​ឱកាស​នោះ​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម