Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ដៃម្ខាងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដៃម្ខាងធ្វើសង្គ្រាមជាមួយក្រុមហេសបូឡា នៅលីបង់

បានផុស

នៅ

ស្របពេលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ហើយនោះ អ៊ីស្រាអែលក៏កំពុងតែជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមហេសបូឡានៅឯប្រទេសលីបង់ផងដែរ ដោយកងកម្លាំង IDF បានសម្លាប់មនុស្ស៣១នាក់។

(រូប៖ Reuters)

តាមការផ្សាយរបស់ Times of Israel នៅថ្ងៃចន្ទទី២ខែមីនា, អ៊ីស្រាអែល បានបើកការវាយប្រហារនៅខ័ណ្ឌ Dahiyeh ភាគខាងត្បូងទីក្រុង បេរូត និងប៉ែកខាងត្បូងប្រទេសលីបង់តែម្តង ខណៈក្រៅពីមនុស្សស្លាប់៣១នាក់ ក៏មាន១៤៩នាក់ទៀតរងរបួសផងដែរ។

អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារនៅទីនោះ ព្រោះតែក្រុមហេសបូឡា ងើបឡើងហើយនាំគ្នាចេញមកសងសឹកចំពោះការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។

ក្នុងប្រតិបត្តិការនោះ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហាររដ្ឋធានី​បេរូត បន្ទាប់ពីក្រុមហេបូឡា​បាញ់បង្ហោះដ្រូន និងរ៉ុកកែតលើមូលដ្ឋានទ័ពក្បែរក្រុង Haifa ភាគខាងជើងប្រទេសអ៊ីស្រាអែល។

(រូប៖ Reuters)

ស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅពេលដែលអ៊ីស្រាអែលចេញបញ្ជា​ឲ្យ​ប្រជាជននៅក្នុងភូមិជាង៥០ និងនៅជ្រលងភ្នំ Bekaa ជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់។

អំពើហិង្សានេះកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ត្រូវបាន​បំផ្លាញ ដែលក្នុងនោះទីក្រុងបេរូតចោទប្រកាន់ថា អ៊ីស្រាអែលបានរំលោភបំពានអធិបតេយ្យភាពលីបង់ចំនួន ២ ០៣៦​លើក ក្នុងរយៈពេល​៣ខែចុងក្រោយនៃឆ្នាំ២០២៥។

រដ្ឋាភិបាលលីបង់ធ្លាប់បានចេញបញ្ជា​ឲ្យ​ក្រុមហេសបូឡាទម្លាក់អាវុធ ប៉ុន្តែក្រុមនេះបដិសេធ ដោយអះអាងថា អាវុធរបស់ខ្លួនគឺចាំបាច់ដើម្បីការពារប្រទេសពីមហិច្ឆតាពង្រីកទឹកដីរបស់អ៊ីស្រាអែល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម