សុខភាព
ម៉េចបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅឆ្លងកូវីដ១៩?
វ៉ាក់សាំងបង្ការកូវីដ១៩ ពិតជាមានប្រសិទ្ធភាព និងក៏ជាជាឧបករណ៍ចាំបាច់មួយក្នុងការជួយគ្រប់គ្រងស្ថានភាពវិបត្តិកូវីដ១៩ កំពុងកើតមាន។ នេះបើតាមការលើកឡើងរបស់ CDC អាមេរិក។ យ៉ាងណា វ៉ាក់សាំងមិនមានប្រសិទ្ធភាព១០០ភាគរយការពារអ្នកចាក់រួចរាល់មិនឲ្យធ្លាក់ខ្លួនឈឺនោះទេ។ CDC អាមេរិកថានៅមានភាគរយតិចតួច អាចធ្វើឲ្យអ្នកចាក់វ៉ាក់សាំងនៅតែអាចឆ្លងជំងឺកូវីដ១៩ ហើយខ្លះត្រូវទៅសម្រាកនៅមន្ទីរពេទ្យ ឬអាចស្លាប់ក៏មាន។

បើតាមប្រភពដែល អ្នកបានចាក់វ៉ាក់សាំងមួយចំនួនតូចនៅអាចមានឆ្លងវីរុសកូវីដ១៩ ដោយមិនចេញរោគសញ្ញា តែថាអ្នកចាក់វ៉ាក់សាំង ក៏មានភស្តុតាងបញ្ជាក់ថា អាចជួយការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ និងមិនត្រូវការព្យាបាលដោយប្រើឧបករណ៍ជំនួយដកដង្ហើមផងដែរ។
ចំណែកនៅខាងអឺរ៉ុបវិញ ក្រុមអ្នកជំនាញបញ្ជាក់ថា ការបានចាក់វ៉ាក់សាំងពេញលេញជារឿងល្អប្រសើរជាងការមិនបានចាក់។ អ្នកជំនាញនៅអឺរ៉ុបថាថ្វីបើវ៉ាក់សាំងមិនអាចមានប្រសិទ្ធភាពការពារវីរុសកូវីដ១៩ បាន១០០ភាគរយ តែថាវ៉ាក់សាំងពិតជាបានជួយអ្នកចាក់វ៉ាក់សាំងកុំឲ្យឈឺធ្ងន់ពេលឆ្លងជំងឺ និងមិនមានការគំរាមកំហែងដល់អាយុជីវិត។
១. ហេតុអ្វីមានអ្នកចាក់វ៉ាក់សាំងហើយនៅតែស្លាប់ដោយសារកូវីដ១៩?

មិនថានៅអាមេរិកទ ឬនៅប្រទេសអាល្លឺម៉ង់ទេ ក៏មានអ្នកស្លាប់ដោយសារកូវីដ១៩ ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាល្លឺម៉ង់បានលើកឡើងថា មូលហេតុដែលនាំឲ្យមនុស្សធ្លាក់ខ្លួនឈឺដោយសារកូវីដ១៩ទោះបីបានចាក់វ៉ាក់សាំង គឺអាចមានមូលហេតុពីរយ៉ាង។ មូលហេតុទី១ គឺអ្នកនោះបានឆ្លងរួចហើយមុនពេលចាក់វ៉ាក់សាំង និងមូលហេតុមួយទៀត គឺអ្នកចាក់វ៉ាក់សាំង បានឆ្លងវីរុសនោះភ្លាមៗក្រោយចាក់វ៉ាក់សាំង។
បើតាមអ្នកជំនាញអាល្លឺម៉ង់ រាងកាយយើងត្រូវការពេលប្រហែលជាពីរសប្ដាហ៍ ដើម្បីកសាងប្រព័ន្ធការពារមួយពេញលេងបន្ទាប់ពីចាក់វ៉ាក់សាំង។ មានន័យថា វ៉ាក់សាំងអាចការពារមនុស្សយើងបានពីរសប្ដាហ៍ក្រោយ បានចាក់វ៉ាក់សាំងគ្រប់ដូស។
២. ចំណុចអ្នកចាក់វ៉ាក់សាំងគ្រប់ដូសត្រូវបន្តធ្វើ
CDC អាមេរិកបានណែនាំថា ទោះបីជាបានចាក់វ៉ាក់សាំងពេញលេញហើយក៏ដោយ ក៏អ្នកដែលបានចាក់រួចត្រូវបន្តពាក់ម៉ាស រក្សាគម្លាត ពេលចេញក្រៅ និងលាងសម្អាតដៃ និងមិនគួរទៅកន្លែងមានមនុស្សច្រើននោះដែរ។
ជាពិសេសត្រូវបន្តតាមដានសុខភាពរបស់ខ្លួន ក្រែងមានរោគសញ្ញាកូវីដ១៩ ពិសេសបើយើងបានទៅតំបន់ ឬកន្លែងមានមនុស្សឈឺ។ ដូចគ្នាដែរ បើយើងមានចេញរោគសញ្ញាសង្ស័យថាមានឆ្លងកូវីដ១៩ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ និងនៅផ្ទះឆ្ងាយពីអ្នកដទៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ
ចុចអាន៖ មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ