ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ ប្តេជ្ញាចិត្តមិនចុះញ៉មអាមេរិក-អ៊ីស្រាអែល
មេដឹកនាំហេសបូឡា លោក Naim Qassem បានប្រកាសនៅថ្ងៃពុធទី៤មីនាថា ក្រុមហេសបូឡា នឹងតស៊ូប្រយុទ្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិករហូតដល់ទីបញ្ចប់ ដោយបញ្ចាក់ពីការប្តេជ្ញាមិនចុះចាញ់ បើទោះបីជាមានភាពខុសគ្នាយ៉ាងខ្លាំងនៃសម្ភារសឹក និងកងកម្លាំងក៏ដោយ។

យោងតាម france24 ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍លើកដំបូង ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងប្រទេសលីបង់ មេដឹកនាំហេសបូឡា រូបនេះបញ្ជាក់ថា៖«យើងកំពុងប្រឈមនឹងសកម្មភាពឈ្លានពាន។ ជម្រើសរបស់យើង គឺប្តូរជីវិតចុងក្រោយ ហើយ យើងនឹងមិនចុះចាញ់សត្រូវដាច់ខាត»។
លោក Kassim បានបន្តថា៖«ការសម្រេចចិត្តរបស់យើងគឺការតស៊ូប្រយុទ្ធ និងការតស៊ូរហូតដល់ដែនកំណត់ជាអតិបរមា។ តាមទស្សនៈរបស់មេចលនាហេសបូឡារូបនេះ អ៊ីស្រាអែលគឺជា «ការគំរាមកំហែងដល់ការរស់រាន»របស់ហេសបូឡា លីបង់ និងតំបន់ទាំងមូល។ អ្វីដែលអ៊ីស្រាអែលបានធ្វើមិនមែនជាប្រតិកម្មចំពោះការបាញ់រ៉ុក្កែតទេ ប៉ុន្តែជាទង្វើឈ្លានពានដែលបានគ្រោងទុកដោយចេតនា។ វាជាកាតព្វកិច្ចរបស់ហេសបូឡាក្នុងការធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីបញ្ឈប់ដំណើរដ៏គ្រោះថ្នាក់នៃការឈ្លានពានរបស់អ៊ីស្រាអែលជាបន្តបន្ទាប់។
ទន្ទឹមគ្នានោះដែរ លោកបានបដិសេធការចោទប្រកាន់ថា ក្រុមហេសបូឡា គឺជាអ្នកចាប់ផ្តើមការប្រយុទ្ធជាមួយអ៊ីស្រាអែលមុន។ ដោយសង្កត់ធ្ងន់ថា ហេសបូឡា និងចលនាឥស្លាមកំពុងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ នេះជាសិទ្ធិស្របច្បាប់សម្រាប់យើង ហើយនេះគឺជាការតស៊ូដើម្បីការរស់រានមានជីវិត។
ជម្លោះនៅមជ្ឈិមបូព៌ាបានរីករាលដាលដល់ប្រទេសលីបង់នៅដើមសប្តាហ៍នេះ នៅពេលដែលក្រុមសកម្មប្រយុទ្ធហេសបូឡាបានធ្វើការវាយឆ្មក់លើទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកជូនចំពោះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារទ្រង់ទ្រាយធំចូលក្នុងទឹកដីប្រទេសលីបង់ ស្របពេលដែលហេសបូឡាក៏កំពុងបន្តបាញ់រ៉ុក្កែតទៅលើគោលដៅអ៊ីស្រាអែលផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច១០ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


