ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-លីបង់ នឹងចរចាជុំទី៣នៅសប្តាហ៍ក្រោយ នៅអាមេរិក រកការឯកភាពបញ្ចប់ជម្លោះ
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា ប្រទេសអ៊ីស្រាអែល និងលីបង់ នឹងរៀបចំកិច្ចចរចាដោយផ្ទាល់ជុំទីបីនៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ ចំពេលដែលមានការពន្យារពេលនៃបទឈប់បាញ់ដ៏ផុយស្រួយ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua។

មន្ត្រីសហរដ្ឋអាមេរិក បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរប្រចាំនៅអាមេរិក នឹងជួបពិភាក្សាគ្នាដោយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានទៅរកបទឈប់បាញ់ប្រកបដោយចីរភាព និងលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ។
ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលលើរដ្ឋធានីនៃប្រទេសលីបង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគីអ៊ីស្រាអែលបានអះអាងថា បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah។
ជាក់ស្ដែង សហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់គ្នារវាង អ៊ីស្រាអែល និងលីបង់ កាលពីខែមុន ដែលបានជួយកាត់បន្ថយការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុម Hezbollah បន្ទាប់ពីបទឈប់បាញ់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមានកាលពីថ្ងៃទី ៨ ខែមេសា។
ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បាននិងកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង។ កាលពីល្ងាចថ្ងៃពុធ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាលើកដំបូងរបស់ខ្លួន លើជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត (Beirut) ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីពាក់កណ្តាលខែមេសា នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍លីបង់ al-Jadeed។ ចំណែកឯក្រុម Hezbollah វិញ បានអះអាងពីការវាយប្រហារសងសឹកលើរថយន្តយោធា និងការប្រមូលផ្តុំកងទ័ពរបស់អ៊ីស្រាអែល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ឥណ្ឌា មិនបោះបង់ជំហរបំផ្លាញបណ្ដាញភេរវកម្ម ពេលរំឭកខួប១ឆ្នាំក្នុងជម្លោះជាមួយប៉ាគីស្ថាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


