Connect with us

ព័ត៌មានអន្ដរជាតិ

NYT៖ ​អាមេរិក​និង​អ៊ីស្រាអែល​​​អាច​វាយប្រហារ​អ៊ីរ៉ង់​ជាថ្មី​នៅសប្តាហ៍​ក្រោយ​

បានផុស

នៅ

ក្រោយ​ជំនួប​ចរចា​ជាមួយ​​ប្រធានាធិបតិចិន លោក ស៊ី ជិនពីង​ ដែល​ត្រូវ​​បាន​គេមើល​ឃើញ​ថា ​ដើម្បីឈាន​ទៅ​​បញ្ចប់​ភាព​តាន​តឹង​ក្នុងសកល ជាពិសេស​​ជម្លោះ​នៅ​​មជ្ឈិមបូព៌ា ​​ស្រាប់តែ​​​សារព័ត៌មាន​អាមេរិក​ The New York Times ​បាន​ចេញ​ផ្សា​​យ​អត្ថបទ​ដែល​អះអាង​ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការបន្តប្រតិបត្តិការយោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់។​

រូបភាព​បង្ហាញពីការ​វាយប្រហារ​ដោយដ្រូនអ៊ីរ៉ង់​លើ មូលដ្ឋាន​ប្រេង​របស់អារ៉ាប់រូម នៅ Fujairah។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អត្ថប់ទ​​ដែល​ត្រូវ​បាន​​ដក​ស្រង់​និង​ចែក​ផ្សា​យ​បន្ត​ដោយ​សារ​ព័ត៌មានបរទេស​ជាច្រើន​ បាន​​អះអាង​ថា សាធារណរដ្ឋអ៊ីស្លាម​អ៊ីរ៉ង់ អាចនឹងរងការវាយប្រហារថ្មីនៅដើមសប្តាហ៍ក្រោយ។ ​គោលបំណង​នៃ​ការ​វាយ​ប្រហារ​នោះ​ គឹ​ដើម្បី​​ដក​ហូត​​ធាតុអ៊ុយរ៉ាញ៉ូម​​​ដែល​ជា​វត្ថុ​ធាតុ​ដើម​សំខាន់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​។

The New York Times បាន​ផ្សាយ​ថា​ ទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរៀបចំផែនការសម្រាប់ការវាយប្រហារឡើងវិញ ប៉ុន្តែមេដឹកនាំអាមេរិកមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។​

ជម្រើសដែលកំពុងត្រូវបានពិចារណាដោយលោក ត្រាំ ត្រូវបានគេរាយការណ៍ថា រួមមានការផ្លាស់ប្តូរទៅការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាជាងមុនលើអ៊ីរ៉ង់ និងប្រតិបត្តិការ​តាមផ្លូវគោក​របស់កងកម្លាំងពិសេស ដើម្បីទាញយកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ចេញពីរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។

ក្នុងពេលកន្លងមក ប៉ុស្តិ៍ទូរទស្សន៍ NBC News បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មានថា មន្ទីរបញ្ចកោណកំពុងពិចារណាដាក់ឈ្មោះយុទ្ធនាការបន្តឡើងវិញដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់ថា​ ដែល​ឲ្យ​ឈ្មោះ​ ប្រតិបត្តិការ នោះ​ថា «Sledgehammer»​ ប្រសិនបើបទឈប់បាញ់បរាជ័យ ដោយជំនួសប្រតិបត្តិការ Epic Fury ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ខែកុម្ភៈ។

​ទោះបី​ជាបែបណា កាលថ្ងៃ​ទី​១២ឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា អ៊ីរ៉ង់នឹងបញ្ឈប់ទាំងស្រុងនូវការចម្រាញ់អ៊ុយរ៉ាញ៉ូម និងបោះបង់ចោលការស្វែងរកអាវុធនុយក្លេអ៊ែរណាមួយ ទោះបីជាមានការចរចាជាប់គាំងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ដោយ។

​​ក្នុង​ជំនួប​​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាល​ថ្ងៃទី​១៤និង​១៥ខែ​ឧសភានេះ ភាព​តាងតឹង​​ក្នុងជម្លោះ​អ៊ីរ៉ង់​ហាក់​មានប្រសើ​រឡើង​ ដោយមេដឹកនាំ​​​​​សហរដ្ឋអាមេរិក​និង​ចិន បាន​​ជជែក​​​ជុំវិញ​ដំណោះស្រាយ​អ៊ីរ៉ង់នេះ​យ៉ាង​ច្រើន ហើយ បើតាមប្រធានាធិបតី ត្រាំ ចិន​​ក៏បានយល់​ព្រមថា អ៊ីរ៉ង់​មិនត្រូវ​មាន​អាវុធ​នុយក្លេអ៊ែរ និង ត្រូវ​បើក​ច្រកហ័រមូស​ឡើងវិញ៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម