ព័ត៌មានអន្ដរជាតិ
ចិន នឹងស្នើការកែប្រែ លើសេចក្តីសម្រេច របស់ UNSC ដែលចង់ដកទ័ពពីលីបង់
ខណៈពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ចេញនូវសេចក្តីសម្រេចចិត្តក្នុងការបញ្ចប់អាណត្តិនៃបេសកកម្មរក្សាសន្តិភាពដែលមានរយៈពេល២ទសវត្សរ៍កន្លងមកហើយនៅក្នុងប្រទេសលីបង់ នៅចុងឆ្នាំ២០២៦នេះ ប្រទេសចិនដែលក្លាយជាប្រធានប្តូរវេនប្រចាំខែឧសភា បានលើកឡើងពីតម្រូវការក្នុងការពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ស្ថាប័នកំពូលនេះ ស្របពេលដែលសង្គ្រាមនៅលីបង់មិនទាន់បញ្ចប់នៅឡើយ។

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ កំពុងល្បាតនៅបណ្តោយព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់ជាមួយអ៊ីស្រាអែល។ នៅឆ្នាំ ២០២៥ ក្រុមប្រឹក្សាសន្តិសុខ (UNSC) បានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីចាប់ផ្តើមដកបេសកកម្មចេញពីលីបង់នៅចុងឆ្នាំ ២០២៦។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថា ប្រទេសចិន ដែលបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភា មានការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងប្រទេសលីបង់ ដែលមិនអាចបញ្ចប់អំពើហិង្សាជាមួយប្រទេសអ៊ីស្រាអែល។ លោកបាននិយាយថា មិនមានបទឈប់បាញ់ពិតប្រាកដណាមួយកើតឡើងទេ គ្រាន់តែ «ការបាញ់ប្រហារតិចជាង» ប៉ុណ្ណោះ។
តាមសេចក្តីរាយការណ៍នានា ទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ក្រោមការសម្របសម្រួលរបស់រដ្ឋាភិបាលអាមេរិក អំហិង្សាកើតចេញពីកាវវាយប្រហាររបស់អ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងទឹកដីលីបង់នៅតែកើតមានជារឿយៗ និងបានបណ្តាលឲ្យសម្លាប់ប្រជាជនលីបង់ជាបន្តបន្ទាប់។
តាម រ៉យទ័រ លោក Fu Cong បានប្រាប់អ្នកយកព័ត៌មានថា «វាជាកាតព្វកិច្ចរបស់អ៊ីស្រាអែលក្នុងការបញ្ឈប់ការទម្លាក់គ្រាប់បែកលើប្រទេសលីបង់នេះ»។
ឆ្លើយតបទៅនឹងសំណួរអំពីអាណត្តិ UNIFIL លោក Fu បាននិយាយថា «យើងជឿថាយើងគួរតែពិនិត្យឡើងវិញនូវការសម្រេចចិត្តដក UNIFIL»។
មនុស្សជាង ២៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ចាប់តាំងពីថ្ងៃទី ២ ខែមីនា នៅពេលដែលក្រុមប្រដាប់អាវុធហេសបូឡាបានបាញ់ទៅលើអ៊ីស្រាអែលដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីរ៉ង់ និងបានបង្កឱ្យមានយុទ្ធនាការដីគោក និងអាកាសរបស់អ៊ីស្រាអែលដែលបានធ្វើឱ្យភាគខាងត្បូងនៃប្រទេសលីបង់ត្រូវបានបំផ្លាញ។
រ៉យទ័រ ក៏បានបញ្ជាក់ដែរថា បេសកកម្មរបស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែអ៊ីស្រាអែលនិយាយថា សកម្មភាពយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់មានគោលបំណងបញ្ឈប់ការវាយប្រហារដោយពួកសកម្មប្រយុទ្ធហេសបូឡា។
លោក Fu បាននិយាយថា លោកបាននិយាយថ្មីៗនេះអំពីបញ្ហានេះទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ លោកបាននិយាយថា លេខាធិការដ្ឋានអង្គការសហប្រជាជាតិកំពុងគិតអំពីការពិនិត្យឡើងវិញ ហើយនឹងបង្កើតជម្រើសនៅក្នុងខែមិថុនាសម្រាប់ការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិដែលបានបញ្ចប់ជម្លោះដ៏សាហាវលើកទី១រវាងហេសបូឡា និងអ៊ីស្រាអែលក្នុងឆ្នាំ ២០០៦។
លោក Fu បាននិយាយថា «ខ្ញុំគិតថាយ៉ាងហោចណាស់ទស្សនៈរបស់ភាគច្រើនលើសលប់នៃក្រុមប្រឹក្សាសន្តិសុខគឺថា នេះមិនមែនជាពេលវេលា ដើម្បីរៀបចំ UNIFIL ឡើងវិញទេ»៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


