ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រើកម្មវិធី AI វិភាគទិន្នន័យទិញពីអាមេរិក សម្រាប់ស៊ើបការណ៍ និងវាយប្រហារគ្រប់ជម្លោះ
ក្រុមហ៊ុនវិភាគទិន្នន័យបច្ចេកវិទ្យា Palantir មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានពង្រីកតួនាទីខ្លួនក្នុងការស៊ើបការណ៍សម្ងាត់លើវិស័យការពារជាតិនិងយោធា ប្រើប្រាស់ដោយយោធាអ៊ីស្រាអែល តាមរយៈប្រព័ន្ធដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ដាក់ពង្រាយក្នុងតំបន់ហ្គាហ្សា លីបង់ និងប្រតិបត្តិការដែលទាក់ទងជាមួយអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍និងការវាយតម្លៃរបស់អ្នកជំនាញ រាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ។

ក្រុមហ៊ុន Palantir បានរួមបញ្ចូលឧបករណ៍ស៊ើបការណ៍សម្ងាត់ជំរុញដោយបញ្ញាសិប្បនិម្មិតកាន់តែច្រើនឡើងៗ ទៅក្នុងប្រតិបត្តិការយោធា តាមរយៈកម្មវិធី Gotham, វេទិកាបញ្ញាសិប្បនិម្មិត (AIP), Foundry និង Skykit រួមបញ្ចូលគ្នានូវការវិភាគទិន្នន័យទ្រង់ទ្រាយធំ ប្រព័ន្ធបញ្ញាសិប្បនិម្មិតប្រតិបត្តិការ និងសមត្ថភាពស៊ើបការណ៍សម្ងាត់ចល័ត។
កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១០ប៊ីលានដុល្លារជាមួយយោធាអាមេរិក ហើយក្លាយជាដៃគូសំខាន់នៅក្នុងកម្មវិធី Maven របស់មន្ទីបញ្ចកោណ ប្រើប្រាស់ AI សម្រាប់ការកំណត់អត្តសញ្ញាណគោលដៅ និងការវិភាគសមរភូមិ។
សហស្ថាបនិក Palantir គឺ លោក Alex Karp និង លោក Peter Thiel បានធ្វើកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Tel Aviv ក្នុងខែមករា ឆ្នាំ ២០២៤ ជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ឈានដល់កិច្ចព្រមព្រៀងជាមួយមន្ត្រីការពារជាតិអ៊ីស្រាអែលលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយកងទ័ពអ៊ីស្រាអែល។
ក្រោយមក ក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងផ្តល់ការគាំទ្របច្ចេកវិទ្យា AI ផ្តោតលើការកំណត់គោលដៅ និងការវិភាគទិន្នន័យសម្រាប់បេសកកម្មទាក់ទងនឹងសង្គ្រាម ទោះបីជាក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ឬប្រព័ន្ធពាក់ព័ន្ធក៏ដោយ។

អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv លោក Karp លើកឡើងពីតម្រូវការរបស់អ៊ីស្រាអែលសម្រាប់សេវាកម្មរបស់ក្រុមហ៊ុនកើនឡើង បន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដោយសំដៅទៅលើថ្ងៃដែលអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការប្រល័យពូជសាសន៍លើតំបន់ហ្គាហ្សា៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២០ ម៉ោង agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


