កីឡា
អង្គការ HFCA ផ្ដល់ឱកាសដល់កីឡាការិនីខ្មែរឆ្នើមៗ ១០រូបចូលរួមការប្រកួត JSSL 7s នៅសិង្ហបុរី
អង្គការ HFCA នឹងផ្ដល់ឱកាសដល់កីឡាការិនីឆ្នើមៗអាយុក្រោម ១៦ឆ្នាំចំនួន ១០រូបដែលមកពីមកពីអង្គការជាដៃគូផ្សេងៗទៅចូលរួមការប្រកួតពានរង្វាន់ JSSL 7s នៅប្រទេសសិង្ហបុរី ដើម្បីប្រកួតតំណាងកម្ពុជា និងស្វែងរកបទពិសោធថ្មីជាមួយកីឡាបាល់ទាត់នេះ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
លោក Paraic Grogan តំណាងអង្គការ HFCA បានឲ្យដឹងថា JSSL 7s ជាការប្រកួតធំមួយរបស់ប្រទេសសិង្ហបុរី និងបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ កម្មវិធីនេះមានសមាជិកចូលរួមចំនួន ៤០០ក្រុមស្របពេលនៅឆ្នាំ២០២៦ JSSL Singapore 7s បានឈានដល់ខួបលើកទី១១ ផងដែរ។ អ្នកចូលរួមក្នុងកម្មវិធីនេះមានសរុប ៦០០០នាក់ និងត្រូវប្រកួតលើ ៥ទីលានធំៗនៅឯប្រទេសសិង្ហបុរី។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
តំណាងអង្គការសប្បុរសធម៌ខាងលើបន្ថែមទៀតថា កីឡាការិនីដែលត្រូវបានជ្រើសរើសចេញទៅប្រកួតនេះគឺជាអ្នកមានសមត្ថភាពខ្ពស់ និងមានការតស៊ូព្យាយាមលើការហ្វឹកហាត់កន្លង។ កីឡាការិនីទាំង ១០ដែលនឹងចេញទៅតំណាងកម្ពុជាគឺបានជ្រើសរើសពីអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) នៅរាជធានីភ្នំពេញ និងមកពីអង្គការ Build your Future Today ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ កីឡាការិនីទាំងនោះគឺមកពីភូមិចំនួនពីរក្នុងខេត្តសៀមរាបគឺភូមិអូររូង និងភូមិស្រះស្រង់។

លោក Paraic Grogan
លោកជឿជាក់ថានេះជាបទពិសោធថ្មីៗបន្ថែមទៀតសម្រាប់កីឡាការិនីមួយចំនួនដែលទើបបានចេញក្រៅប្រទេស និងទើបមានឱកាសជិះយន្តហោះផងដែរ។ ក្ដីរំភើប និងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសចូលរួមផ្សេងៗទៀតនឹងផ្តល់បទពិសោធល្អៗ និងលើកទឹកចិត្តដល់ក្រុមកម្ពុជាឲ្យរឹតតែមានឆន្ទៈក្នុងវិស័យបាល់ទាត់ និងក្លាយជាធនធានល្អសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគត។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បញ្ជាក់ដែរថា កម្មវិធីប្រកួតបាល់ទាត់ JSSL 7s នឹងចាប់ផ្ដើមឡើងពីថ្ងៃទី២ ដល់ ៥ ខែមេសា ឆ្នាំ២០២៦ នៅឯប្រទេសសិង្ហបុរី។ HFCA នឹងដឹកនាំកីឡាការិនីកម្ពុជាចំនួន ១០រូបទៅចូលរួមក្នុងព្រឹត្តិកាណ៍បាល់ទាត់ដ៏ធំប្រចាំអាស៊ីនេះផងដែរ។ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ ឬហៅកាត់ថា HFCA បង្កើតឡើងក្នុងឆ្នាំ ២០០៥ គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានគោលបំណងផ្តល់កម្លាំងចិត្តដល់យុវជនគ្មានទីពឹងនៅក្នុងប្រទេសកម្ពុជា តាមរយៈកីឡាបាល់ទាត់៕

កីឡាការិនីដែលនឹងទៅសិង្ហបុរី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


