កីឡា
Miki ប្រាប់ថា បើចង់ឲ្យបាល់ទាត់នារីកម្ពុជាខ្លាំង ត្រូវរៀបចំការប្រកួតឲ្យច្រើន
កីឡាការិនីសញ្ជាតិជប៉ុន Miki Ichikawa ខ្សែបម្រើកណ្តាលដ៏ឆ្នើមរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោនចង់ឲ្យមានកម្មវិធីបាល់ទាត់នារីច្រើន ទើបកីឡាបាល់ទាត់នារីកម្ពុជារីកចម្រើនខ្លាំងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងបាន។

កីឡាការិនី Miki Ichikawa ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្នុងបទសម្ភាសមួយថា បច្ចុប្បន្នធនធានកីឡាការិនីបាល់ទាត់កម្ពុជាសំបូរទាំងនៅក្នុងក្រុង និងនៅតាមបណ្តាខេត្ត ប៉ុន្តែមិនមានកម្មវិធីប្រកួតច្រើនឲ្យពួកគាត់បង្ហាញសមត្ថភាព។
កីឡាការិនីវ័យ២៧ឆ្នាំបានលើកឡើងថា ៖«ដើម្បីឲ្យបាល់ទាត់នារីកម្ពុជាខ្លាំង គឺខ្ញុំចង់ឃើញមានកម្មវិធីប្រកួតច្រើនសម្រាប់កីឡាការិនីបង្ហាញសមត្ថភាព។ មិនត្រឹមតែមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងលីគប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានកម្មវិធីផ្សេងៗទៀត។ ខ្ញុំចង់ឃើញអ្នកគាំទ្រកម្ពុជាកាន់តែច្រើនចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការប្រកួតបាល់ទាត់នារី»។

Miki Ichikawa ជាកីឡាការិនីបាល់ទាត់ជប៉ុនទី១ដែលបានមកលេងនៅលីគបាល់ទាត់នារីកម្ពុជា និងសង្ឃឹមកីឡាការិនីជប៉ុនផ្សេងទៀតមកលេងនាពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះកីឡាការិនីរូបនេះក៏ចង់ឃើញកីឡាការិនីពីប្រទេសផ្សេងៗមកលេងនៅលីគនារីកម្ពុជាដែរ។
កីឡាការិនីរូបនេះបាននិយាយថា ៖«ខ្ញុំចង់ឃើញកីឡាការិនីជប៉ុនមកលេងនៅកម្ពុជាច្រើននាក់ទៀត។ ខ្លួនខ្ញុំផ្ទាល់នឹងព្យាយាមជួយដល់ក្រុម និងបាល់ទាត់នារីកម្ពុជាឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ»។

កីឡាការិនី Miki Ichikawa បានចូលរួមជាមួយក្រុមនារីភ្នំពេញក្រោន កាលពីខែសីហា ឆ្នាំ២០២៤ ដោយបានបង្ហាញខ្លួនលើទីលានស្ទើរគ្រប់ការប្រកួត និងស៊ុតបាន១០គ្រាប់រួមចំណែកជួយក្រុមនារីភ្នំពេញក្រោនឈ្នះជើងឯកលីគនារីកម្ពុជា២០២៤-២៥។ តាមរយៈការឈ្នះជើងឯកនេះ ក្រុមនារីភ្នំពេញក្រោន នឹងតំណាងឲ្យក្លិបបាល់ទាត់នារីកម្ពុជាចូលរួមប្រកួតពានរង្វាន់ AFC Women’s Champions League នៅរដូវកាលក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


