Connect with us

កីឡា

កីឡាការិនី​ឆ្នើម​ប្រចាំ​លីគ​នារី ម៉ៃសំ ប្តេជ្ញា​ខំ​ប្រឹង​​ដើម្បីជាប់​ជម្រើស​ជាតិ

បានផុស

នៅ

កីឡាការិនី សឹម ម៉ៃសំ ដែល​​បាន​ឈ្នះ​ពាន​កីឡាការិនី​ឆ្នើម និង​ពាន​ស្បែក​ជើង​មាស​ ប្រចាំ​ព្រឹត្តិការណ៍​បាល់ទាត់​លីគ​នារី​កម្ពុជា​រដូវកាល​២០២៤-២៥ ​បាន​ប្តេជ្ញា​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​ឱកាស​ជាប់​ជម្រើស​ជាតិ​នារី​កម្ពុជា​នា​ពេល​ខាង​មុខ។

Cambodian women player
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សឹម ម៉ៃសំ ​បានរៀប​រាប់​ថា ៖«​ខ្ញុំ​ធ្លាប់​លេង​បាល់ទាត់​តាំង​ពី​រៀន​បឋម​សិក្សា តែ​ក្រោយ​មក​ខ្ញុំ​ក៏ឈប់​លេង​ម្តង។ ខ្ញុំ​ទើប​ចាប់​ផ្តើម​លេង​បាល់ទាត់​វិញ​នៅ​ឆ្នាំ​២០២០។ ខ្ញុំ​ចង់​បោះ​បង់​ចោល​ហើយ តែ​ពេល​ឃើញ​គេលេង ក៏​នៅ​តែ​មាន​អារម្មណ៍​ចង់​លេង​វិញ។ ខ្ញុំ​បាន​លេង​ក្រុម​ខេត្ត​កំពង់ឆ្នាំង​ក្នុង​ឆ្នាំ​២០២១ តែ​ក្រោយ​មក​បាន​​ចូល​រួម​ជា​មួយ​ក្រុម​នារី​សៀមរាប​។ ឆ្នាំ​២០២៤​ ខ្ញុំ​បាន​ចូល​​ក្រុម​នារី​វិសាខា​​។ កាល​ពី​ឆ្នាំ​២០២១ ខ្ញុំ​លេង​ឲ្យ​ក្រុម​នារី​សៀមរាប​ទទួល​បាន​លេខ​៣​ក្នុង​លីគ​នារីកម្ពុជា»។

សម្រាប់​ការ​ចូល​រួម​ជា​មួយ​ក្រុម​នារី​វិសាខា​កាល​ពី​ឆ្នាំ​២០២៤ កីឡាការិនី សឹម ម៉ៃសំ ​បាន​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​លីគ ប៉ុន្តែ​កញ្ញា​បាន​ឈ្នះ​ពាន​ឯកត្តជន​២​ម្នាក់​ឯង។ កញ្ញា​បាន​និយាយ​ថា ៖«ពេល​ខ្ញុំ​ចូល​រួម​ជា​មួយ ក្រុម​នារី​វិសាខា ផ្តោត​ទាំង​ឈ្នះ​ជើង​ឯក និង​ពាន​ឯកត្តជន តែ​ចុង​ក្រោយយើង​បាន​ត្រឹម​លេខ​២ ហើយ​ខ្ញុំ​បាន​ឈ្នះ​ពាន​ឯកត្តជន​២​»។

Cambodian women player

ម្ចាស់​ស្បែក​ជើង​មាស​ក្នុង​នាម​ជា​កីឡាការិនី​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បាន​បន្ត​ថា ៖«ឆ្នាំ​នេះ​យើង​បាន​ប៉ុណ្ណឹង ពេញ​ចិត្ត​ហើយ តែ​សង្ឃឹម​​ថា ឆ្នាំ​ក្រោយ​​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៀត ពី​ព្រោះ​យើង​ទើប​តែ​ចាប់​ផ្តើម។ ក្រុម​យើង​នៅ​មាន​អារម្មណ៍​ភ័យ និង​លេង​អត់​សូវ​យល់​ចិត្ត​គ្នា។ ពេល​យើង​ប៉ះ​ក្រុម​ល្មម​ៗ​ ក្រុម​យើង​អត់​ភ័យ​ទេ តែ​ពេល​ប៉ះ​ក្រុម​គេ​ខ្លាំង យើង​​មាន​អារម្មណ៍​ភ័យ»។

សមិទ្ធផល​ខាង​លើ​នេះ​បាន​ក្លាយ​ជា​សញ្ញា​ដែល​អាច​បើក​ផ្លូវ​ឲ្យ​ សឹម ម៉ៃសំ ​ជាប់​ក្នុង​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែ​កញ្ញា​មិន​​សង្ឃឹម​ច្រើន​ទេ ពី​ព្រោះ​ធ្លាប់​ធ្វើ​តេស្ត​មិន​បាន​ជោគជ័យ​កន្លង​មក។

កញ្ញា ម៉ៃសំ បាន​ប្រាប់​ថា ៖«ការ​ខិត​ខំ​ប្រឹង​ប្រែងតាំង​ពី​ដើម​មក ទទួល​បាន​សមិទ្ធផល​ផ្ទាល់​ខ្លួន​នេះ ខ្ញុំ​សប្បាយ​ចិត្ត។ ខ្ញុំ​អត់​ធ្លាប់​ជាប់​ជម្រើស​ជាតិ តែ​ធ្លាប់​បាន​ធ្វើ​តេស្ត​ដែរ។ ខ្ញុំ​អាច​លេង​នៅ​ក្លិប​ល្អ​ តែ​ខ្ញុំ​អាច​មិន​ល្អ​នៅ​ជម្រើស​ជាតិ។ ខ្ញុំ​សង្ឃឹម​ជាប់ជម្រើស​ជាតិ​តែ​​៥០​%​ទេ តែ​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ល្អ​ជាង​នេះ​ដើម្បី​ទទួល​បាន​ឱកាស​ជាប់​ជម្រើស​ជាតិ»។

Cambodian Women League

កីឡាការិនី​​ដែល​មក​ពី​ខេត្ត​បន្ទាយជ័យ​​បាន​​ចេះ​លេង​បាល់ទាត់​តាំង​ពី​​រៀន​សាលា​បឋម​សិក្សា ប៉ុន្តែ​ក៏​ឈប់​​មួយ​រយៈ​ពេល​វិញ។ នៅ​ឆ្នាំ​២០២០ កញ្ញា​បាន​ចូល​រួម​លេង​ឲ្យក្រុម​​សាលា​វិញ មុន​ពេល​​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន​រហូត​បាន​ចូល​ក្លិប​បាល់ទាត់​អាជីព៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម