Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ៖ ស្ត្រីជាកម្លាំងស្នូលនៃគ្រួសារ ជួយសហគមន៍និងការអភិវឌ្ឍរបស់ប្រទេសជាតិ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានលើកឡើងថា ស្ត្រីជាកម្លាំងស្នូលនៃគ្រួសារ ជួយសហគមន៍និងការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»នៅសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោក ស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួង បានបន្តថា«ទិវាអន្តរជាតិនារី៨មីនានេះ មិនមែនគ្រាន់តែទិវាអបអរសាទរប៉ុណ្ណៈទេ ប៉ុន្តេជាការឆ្លុះបញ្ចាំងពីវឌ្ឍភាពដែលយើងបានធ្វើសម្រេច និងកាតព្វកិច្ចដែលត្រូវធ្វើបន្ត។

ចំពោះអត្ថន័យនៃទិវាអន្តរជាតិនារី៨ មីនា លើសពីប្រវត្តិសាស្ត្រ គឺនិយាយពីការលើកតម្កើងរបស់នារី ហើយក៏ការបង្ហាញភាពមក្លាហាន ភាពអត់ធ្មត់ ភាពជាអ្នកដឹកនាំនិងការផ្លាស់ប្តូរទូទាំងប្រទេស ពិភពលោក ស្ត្រីបានចូលរួមយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ វិទ្យាសាស្ត្រ ការគ្រប់គ្រង និងសុខាភិបាល »។

លោកស្រី សាស្ត្រាចារ្យបានបន្តទៀតថានៅប្រទេសកម្ពុជា ស្ត្រីជាកំលាំងស្នូលនៃគ្រួសារ ជួយសហគម និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ហើយប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជាគ្រឹះមិនអាចកាត់ថ្លៃបាន សម្រាប់សុខភាពស្ត្រី និងក្រុមគ្រួសារ និងបានចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងកសាងសន្តិភាពគឺជា ធាតុផ្សំមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចេរភាព និងនិរន្តរភាពសង្គម ។

លោកស្រីសាស្រ្តាចារ្យ រដ្ឋលេខាធិការបានសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះបងប្អូនស្ត្រីដែលជាគ្រូពេទ្យ និងអ្នកបម្រើការក្នុងវិស័យសុខាភិបាលដែលជា “ទ័ពអាវស” ទាំងអស់នៅទូទាំងប្រទេសកម្ពុជាដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីសង្គ្រោះជីវិត និងថែទាំសុខភាពប្រជាជនដោយមិនខ្លាចនឿយហត់។

ក្នុងឱកាសនោះ លោកស្រី ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គបានថ្លែងថា ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង មានមោទនភាព និងក្តីសោមនស្សរីករាយដែលបានប្រារព្ធពិធី អបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ទិវាអន្តជាតិនារីដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្ត្រី រាជការ បុគ្គលិក ចំនួន ១៨២ នាក់ ។យុទ្ធនាកាទិវាអន្តរជាតិនារី៨មីនា គឺជាព្រិត្តិការណ៍សកលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិបានប្រកាសជាទិវាស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ ១៩៩៧។

លោកស្រីបន្តថា ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាតែងតែរំលឹកទិវាអន្តរជាតិនារី៨មីនាដើម្បីជម្រុញនិងគាំទ្រនូវការទទួលបាននិងអនុវត្តសិទ្ធិដើម្បីលើកកម្ពស់និងសិទ្ធិ ភាពអង់អាចរបស់ស្ត្រីដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព។

លោកស្រី ជួប កែវសំណាង បន្តទៀតថា ស្ត្រីក្នុងថ្នាក់ដឹកនាំមានតួនាទីធ្វើសេចក្តីសម្រេច ជានាយិការង ជាអនុប្រធានការិយាល័យ ជាប្រធានផ្នែក។

លោកស្រីបានបញ្ជាក់ថានៅក្នុងឆ្នាំ ២០២៥មន្ទីរពេទ្យព្រះអង្គឌួងមានមន្ត្រីរាជការទាំងអស់ ចំនួន ៧១៣នាក់ស្ត្រីចំនួន ៣៨៣រូប កំពុងបម្រើការ គ្រប់កម្រិតជំនាញបច្ចេកទេស ក្នុងនោះរួមមាន

វេជ្ជបណ្ឌិតឯកទេសជានារីចំនួន ៦២រូប វេជ្ជបណ្ឌិតទូទៅជានារីចំនួន១៥រូប ឱសថការី ជានារី៥រូប ទណ្ឌបណ្ឌិតជានារី០៩រូបនិងជំនាញផ្សេងៗទៀតសរុបចំនួន២៩២រូប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម