Connect with us

ព័ត៌មានអន្ដរជាតិ

«ភ្លៀងខ្មៅ» មានជាតិពុល ​គ្របដណ្តប់ទីក្រុង​តេហេរ៉ង់ ក្រោយការវាយប្រហារលើឃ្លាំងប្រេង

បានផុស

នៅ

ទីក្រុង​តេហេរ៉ង់ និងតំបន់ជុំវិញ កំពុងប្រឈមមុខនឹងមហន្តរាយបរិស្ថានដ៏គួរ​ឲ្យរន្ធត់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់​អ៊ីស្រាអែល​ លើឃ្លាំងបម្រុងប្រេងឥន្ធនៈរបស់​អ៊ីរ៉ង់ បានបង្ក​ឲ្យ​មានពពកខ្មៅពុល និងបង្កើតជា «ភ្លៀងខ្មៅ» ធ្លាក់ស្រោចស្រពពេញផ្ទៃដី។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​​របស់ Time កាល​ពីថ្ងៃ​ទី​៩​​ ខែ​មីនា​ ឆ្នាំ​២០២៦។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋបានរៀបរាប់ពីទិដ្ឋភាពដ៏គួរ​ឲ្យ​ភ័យខ្លាច ដោយឡានពណ៌សបានប្រែជាខ្មៅត្រឹមតែមួយយប់ ហើយមេឃនៅពេលថ្ងៃត្រង់ប្រែជាងងឹតស្លុបដូចពាក់កណ្តាលអធ្រាត្រ។ លោក Kianoosh ដែលជាវិស្វករក្នុងស្រុកម្នាក់ បានសម្តែងការតក់ស្លុតចំពោះទិដ្ឋភាពភ្លៀងលាយប្រេងនេះ ខណៈអ្នកស្រុកផ្សេងទៀតរាយការណ៍ថា ខ្យល់អាកាសប្រែជា «ពិបាកដកដង្ហើម» ដោយមានក្លិនផ្សែង និងសារធាតុគីមីយ៉ាងឆួល។

អង្គការកាកបាទក្រហម​អ៊ីរ៉ង់ និងទីភ្នាក់ងារបរិស្ថានបានចេញការព្រមានបន្ទាន់ ដោយចាត់ថ្នាក់ភ្លៀងនេះថាជា «សារធាតុអាស៊ីត និងមានគ្រោះថ្នាក់បំផុត»។ ការប៉ះពាល់នឹងភ្លៀងនេះបានបណ្តាល​ឲ្យ​មានការរលាកស្បែក ពិបាកដកដង្ហើម និងរលាកភ្នែក និងបបូរមាត់យ៉ាងធ្ងន់ធ្ងរ ដែលអ្នកខ្លះប្រៀបធៀបអារម្មណ៍នោះទៅនឹងការដកដង្ហើមចូលនូវឧស្ម័នទឹកភ្នែក។ អ្នកនាំពាក្យក្រសួងការបរទេស​អ៊ីរ៉ង់ Iលោក Esmaeil Baghaei បានចោទប្រកាន់អ៊ីស្រាអែល​​ថាបានប្រព្រឹត្ត «បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ» តាមរយៈការបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាសដោយចេតនា ដែលធ្វើ​ឲ្យ​ប៉ះពាល់ដល់សុខភាពប្រជាជន និងបំផ្លាញបរិស្ថានក្នុងទ្រង់ទ្រាយធំ។

នៅក្នុងរដ្ឋធានី ក្តីអស់សង្ឃឹមបាននិងកំពុងរីករាលដាល ខណៈដែលម៉ាសការពារបានក្លាយជាទំនិញកម្រ ហើយផ្សែងពុលបានជ្រាបចូលទៅដល់ក្នុងផ្ទះសម្បែង។ អ្នកស្រី Armita វ័យ​៤២ឆ្នាំ បានរាយការណ៍ថា គាត់មានអាការៈឈឺក្បាលខ្លាំង និងមានរសជាតិល្វីងនៅក្នុងមាត់ ទោះបីជាស្នាក់នៅក្នុងផ្ទះក៏ដោយ។ ចំណែកអ្នកស្រី Negin ដែលកំពុងដើររកទិញថ្នាំពេទ្យ បានហៅស្ថានការណ៍នេះថាជាកំហុសដ៏ធ្ងន់ធ្ងរ និងបានអំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិពិចារណាលើស្ថានភាពដ៏ដុនដាបដែលប្រជាជនកំពុងជួបប្រទះ។ លោកគ្រូបង្រៀនម្នាក់បានពោលពាក្យយ៉ាងខ្លីថា «បិសាចខ្មៅបានលេបត្របាក់មេឃនៃទីក្រុងតេហេរ៉ង់​ បាត់ទៅហើយ» ដែលនេះជាការឆ្លុះបញ្ចាំងពីតថភាពដ៏ខ្មៅងងឹតនៃវិបត្តិមនុស្សធម៌នាពេលនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម