ព័ត៌មានជាតិ
លោក រ័ត្ន តុលា ត្រូវបានតែងតែងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ជំនួសលោក សុខ គីរីរត្ន ផ្ទេរភារកិច្ចទៅក្រសួង
លោក រ័ត្ន តុលា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ជំនួសលោក សុខ គីរីរត្ន័ ដោយទទួលភារកិច្ចថ្មីនៅក្រសួងរ៉ែ និងថាមពល ដើម្បីបន្តនិរន្តរភាពការងារ និងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងធនធានរ៉ែក្នុងខេត្ត។
នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរ៉ែនេះ ធ្វើឡើង នៅសាលមហោស្រពខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ិត ប្រាំង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា វិស័យរ៉ែ និងថាមពលខេត្តក្រចេះ មានក្រុមហ៊ុនសហគ្រាសសរុបចំនួន ៥៦ ក្រុមហ៊ុន ស្មើនឹង ៦១អាជ្ញាបណ្ណ។
ខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ១ កន្លែង ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ វិនិយោគិនមកពីប្រទេសចិន សម្រេចការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកបច្ចុប្បន្នសរុបចំនួន ៤៧៧,៩៥១គីឡូក្រាម។

លោកអភិបាលក៍បានជម្រុញឲ្យលោកប្រធានមន្ទីថ្មីត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីក្រោមឱវាទ ព្រមទាំងបង្កើនកិច្ចសហការ និង ទំនាក់ទំនងល្អជាមួយដៃគូអភិវឌ្ឍ ក្រុមហ៊ុន/សហគ្រាសដែលវិនិយោគក្នុងវិស័យ រ៉ែឱ្យបានល្អប្រសើរ និងត្រូវបន្តពង្រឹងការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាប លុបបំបាត់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និង អនាធិបតេយ្យ ដោយដើរទន្ទឹមនឹងការផ្សព្វផ្សាយ អប់រំ និងណែនាំជូនដល់ក្រុមហ៊ុនសហគ្រាស/អាជីវករ និងបងប្អូនប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំបន្តពង្រឹង និងជំរុញការផ្តល់សេវារដ្ឋបាលនានាក្នុងវិស័យរ៉ែ និងថាមពលជូនដល់ ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព។
លោក អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការបន្តនិរន្តរភាព និងពង្រឹងសមត្ថភាពដឹកនាំប្រធានមន្ទីរថ្មីត្រូវចេះប្រមូលផ្តុំកម្លាំងសាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបរិយាកាសការងារល្អ។ចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងចំពោះការធ្វើអាជីវកម្មរ៉ែដែលគ្មានអាជ្ញាបណ្ណ ជាពិសេសការដ្ឋានខ្សាច់ និងការដ្ឋានរ៉ែផ្សេងៗក្នុងខេត្ត ធានាថាការប្រមូលកម្រៃសេវា និងការបង់ពន្ធលើពីវិស័យរ៉ែ ត្រូវបានធ្វើឡើងដោយតម្លាភាព ដើម្បីរួមចំណែកដល់ថវិកាជាតិ។ លោកបន្តរថាលោកប្រធានមន្ទីរថ្មី តួនាទីនេះមិនមែនត្រឹមតែជាបុណ្យស័ក្តិឡើយ ប៉ុន្តែគឺជា “ការទទួលខុសត្រូវ” ដ៏ធ្ងន់ធ្ងរចំពោះមុខច្បាប់ និងប្រជាពលរដ្ឋ ជាមួយគ្នានោះ លោកបានស្នើសុំលោកអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាបន្តជួយសហការ សម្របសម្រួល ជាមួយមន្ទីររ៉ែ និងថាមពល ដើម្បីអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត ក្នុងខេត្តក្រចេះ ឱ្យបានរីកចម្រើនជាបន្តបន្ទាប់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


