Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រោយ​​មីស៊ីល​បាញ់ចូល​ដែន​អាកាសពីរលើក តួកគីដាក់ពង្រាយខែល​អាកាស Patriot 

បានផុស

នៅ

រដ្ឋាភិបាល​​​តួកគី បាននិយាយ​នៅ​ថ្ងៃអង្គារទី១០ ខែមីនាថា ​ខ្លួន​បាន​​ដាក់​ពង្រាយ​​​ប្រព័ន្ធមីស៊ីលការពារដែនអាកាស «Patriot» របស់សហរដ្ឋអាមេរិកនៅភាគអាគ្នេយ៍នៃប្រទេស ជិតមូលដ្ឋានរ៉ាដារបស់​អង្គការ​ណាតូ ក្នុងជំហានមួយរបស់សម្ព័ន្ធមិត្តដើម្បីពង្រឹងការការពារដែនអាកាសប្រឆាំងនឹងលទ្ធភាពនៃផលប៉ះពាល់ដោយមីស៊ីលពីជម្លោះដែលកំពុងបន្តនៅអ៊ីរ៉ង់។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot អាមេរិក (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ប្រព័ន្ធនេះត្រូវបានដាក់ពង្រាយទៅកាន់ខេត្ត Malatya ដែលជាទីតាំងនៃមូលដ្ឋានរ៉ាដា Kurecik របស់​អង្គការ​ណាតូ ដោយបានផ្តល់ទិន្នន័យសំខាន់ៗសម្រាប់សម្ព័ន្ធមិត្ត​​ណាតូ និងបានជួយកំណត់អត្តសញ្ញាណមីស៊ីលផ្លោងពីរគ្រាប់របស់អ៊ីរ៉ង់ ដែល​ចូល​ទៅកាន់​ដែន​អាកាស​នៃ​ប្រទេសតួកគីកាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិតួកគី បានប្រកាសថា «បន្ថែមពីលើវិធានការដែលយើងកំពុងអនុវត្តនៅថ្នាក់ជាតិ វិធានការការពារដែនអាកាស និងមីស៊ីលរបស់ណាតូក៏ត្រូវបានពង្រឹងផងដែរ។ នៅក្នុងក្របខណ្ឌនោះ ខែល​ការពារ​ដែន​អាកាស Patriot មួយកំពុងត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនៅខេត្ត Malatya ដើម្បីចូលរួមចំណែកក្នុងការការពារដែនអាកាសរបស់យើង។ តួកគីនឹងបន្តវាយតម្លៃការអភិវឌ្ឍក្នុងតំបន់ និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តណាតូ»។

ទោះជាយ៉ាងណា កាលពីមុន តួកគីបានព្រមានទីក្រុងតេហេរ៉ង់ម្ដងរួចទៅហើយថា កុំឲ្យបាញ់មីស៊ីលបន្ថែមទៀតទៅលើដែន​​ដី​របស់​ខ្លួន ក្នុងពេលដែលប្រធានាធិបតីនៃប្រទេសទាំងពីរបានពិភាក្សាអំពីបញ្ហានេះតាមទូរស័ព្ទរួចហើយដែរ។

ចំណែកភាគគីអ៊ីរ៉ង់ក៏បានលើកឡើងថា ខ្លួនមិនស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយប្រទេសនានាក្នុងតំបន់ ហើយបដិសេធថា មិនកំណត់គោលដៅដោយផ្ទាល់ទៅលើប្រទេសតួកគីដែលជាជិតខាង​របស់​​​ខ្លួននោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម