Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ សម្អាតបរិស្ថានតាមបណ្ដោយផ្លូវលេខ ១០០៧ នៅសង្កាត់ភ្នំពេញថ្មី

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៦ ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​សែនសុខ សហការ​ជាមួយ​ក្រុមហ៊ុន 800 Super រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ចូលរួម​អនុវត្ត​សកម្មភាព​អនាម័យ​បរិស្ថាន ដោយ​រៀបចំ​បោស​សំអាត​ប្រមូល​សំរាម​តាម​បណ្ដោយ​កំណាត់​ផ្លូវ​ភ្លោះ​លេខ ១០០៧ និង​នៅ​លើ​បរិវេណ​សួនច្បារ ស្ថិត​ក្នុង​ភូមិ​ឧកញ៉ាវាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​អនាម័យ​បរិស្ថាន សោភណភាព​ទីក្រុង និង​បង្កើន​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សារៈសំខាន់ នៃ​ការ​ថែរក្សា​អនាម័យ​ជុំវិញ​ទីលំនៅ និង​សហគមន៍។ ជាមួយ​គ្នា​នោះ ក្រុម​ការងារ បាន​ចុះ​រៀបចំ​បោស​សម្អាត​តាម​ដង​ផ្លូវ ប្រមូល​សំរាម និង​រៀបចំ​បរិស្ថាន​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ប្រកប​ដោយ​សោភ័ណភាព។

អាជ្ញាធរ​មូលដ្ឋាន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​រួមគ្នា ដោយ​ទុក​ដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ បញ្ចេញ​សំរាម​តាម​ម៉ោង​កំណត់ ដើម្បី​ងាយស្រួល​ដល់​ការ​ប្រមូល​សំរាម និង​ធានា​ឲ្យ​បរិស្ថាន​ក្នុង​សហគមន៍​មាន​ភាព​ស្អាត អនាម័យ​ល្អ និង​រស់នៅ​ដោយ​ផាសុកភាព។

អាជ្ញាធរ​ខណ្ឌ​សែនសុខ បញ្ជាក់​ថា ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​គឺជា​កត្តា​សំខាន់​ក្នុង​ការ​រក្សា​បរិស្ថាន​ឲ្យ​មាន​សោភ័ណភាព និង​បង្កើត​សហគមន៍​រស់នៅ​ប្រកប​ដោយ​អនាម័យ និង​គុណភាព​ជីវិត​ល្អ​ប្រសើរ។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ថែរក្សា​អនាម័យ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម