Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ជួបប្រធានសភាអូស្ត្រាលី ដោយបញ្ជាក់ពីតម្លៃនៃការទូតសភា

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី​កម្ពុជា និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានជួបសម្ដែងការគួរសមចំពោះប្រធាន​រដ្ឋសភា​អូស្ត្រាលី លោក Milton Dick ខណៈពេល ដែលលោកធ្វើទស្សនកិច្ចនៅ​ទីក្រុង​កង់បេរ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុខុន បានសម្ដែងការអរគុណចំពោះលោក Milton Dick ក្នុងការអនុញ្ញាតឱ្យមាននូវជំនួបសម្តែងការគួរសមនេះឡើង អំឡុងពេលនៃសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា ដោយលោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះបានបង្ហាញឱ្យឃើញពីការផ្តល់សារៈសំខាន់ខ្ពស់របស់អូស្ត្រាលីចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

លោក ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់លើតម្លៃនៃការធ្វើការទូតសភា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយគូសបញ្ជាក់ទៅកាន់ប្រធានសភាអូស្រ្តាលី ថា នេះជាយន្តការក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា-អូស្ត្រាលីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនោះ ប្រមុខការទូតកម្ពុជា និងប្រធានសភាអូស្ត្រាលី ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាកង្វល់រួម។

តបតាមការអញ្ជើញរបស់សមភាគីអូស្ត្រាលី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅអូស្រ្តាលី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ តាមកម្មវិធីគ្រោងទុក ទស្សនកិច្ចនៅអូស្ត្រាលី លោក ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយនឹងសមភាគីរបស់លោក គឺលោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងការចូលជួបថ្នាក់ដឹកនាំអូស្រ្តាលីមួយចំនួនទៀត ដើម្បីជជែកគ្នាពីការពង្រឹងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពសម្រាប់ក្នុងតំបន់ និងសកលលោក។ បន្ថែមពីនេះ លោកក៏បានសំណេះសំណាលជួបជាមួយសហគមន៍ខ្មែរ ក៏ដូចជានិស្សិតដែលកំពុងរស់នៅ និងសិក្សាក្នុងប្រទេសអូស្ត្រាលីផងដែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម