ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលអះអាងថាបានសម្លាប់ប្រធានសន្តិសុខកំពូលរបស់អ៊ីរ៉ង់ លោក Ali Larijani
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានប្រកាសនាថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ថា លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។

កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ដែរថា ខ្លួនបានសម្លាប់មេបញ្ជាការកងកម្លាំង Basij លោក Gholamreza Soleimani នៅក្នុងការវាយប្រហារមួយកាលពីយប់មិញ។ រហូតមកដល់ពេលនេះ ភាគីអ៊ីរ៉ង់មិនទាន់មានការឆ្លើយតបណាមួយចំពោះការអះអាងទាំងនេះនៅឡើយទេ។
លោក Larijani គឺជាតួអង្គដ៏សំខាន់ក្នុងជួរដឹកនាំរបស់អ៊ីរ៉ង់ ដែលទើបតែបានត្រឡប់មកកាន់តំណែងជាប្រធានសន្តិសុខវិញកាលពីខែសីហាឆ្នាំ២០២៥ ដើម្បីដឹកនាំយុទ្ធសាស្ត្ររបស់ប្រទេសក្នុងអំឡុងពេលសង្រ្គាម។ កើតនៅឆ្នាំ១៩៥៨ ក្នុងត្រកូលដ៏មានឥទ្ធិពលមួយនៅអ៊ីរ៉ង់ លោក Larijani មានសញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជាបស្ចិមប្រទេស និងធ្លាប់ធ្វើជាប្រធានសភាចំនួន៣អាណត្តិ។ លោកត្រូវបានគេស្គាល់ថាជាអ្នកយុទ្ធសាស្ត្រប្រាកដនិយមម្នាក់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


