Connect with us

កីឡា

ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ បឹងកេត ខណៈ វិសាខា ប៉ះ ដង្កោសែន​ជ័យ វគ្គ ៤ ក្រុម​ពាន​សម្តេចតេជោ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ថ្នាក់​ជាតិ បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ ២០២៦។

ក្រុម​អាយអេសអាយ ដង្កោសែន​ជ័យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អាយអេសអាយ ដង្កោសែន​ជ័យ បាន​បង្កើត​កំណត់​ត្រា​ថ្មី​របស់​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឈ្នះ ភ្នំពេញ​ក្រោន ២-០ ក្នុង​ជើង​ទី​២។ កាល​ពី​ជើង​ទី១ ស្មើ​គ្នា ២-២ ដូច្នេះ​ទាំង​ពីរ​ជើង ពួក​គេ​ឈ្នះ ៤-២។

ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង

ជា​មួយ​គ្នា​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​វាយ​បក​យក​ឈ្នះ គិរីវង់សុខសែន​ជ័យ ដោយ​លទ្ធផល ៤-១ ក្នុង​ជើង​ទី​២ បន្ទាប់​ពី​ជើង​ទី​១ បានចាញ់ ១-២ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង ព្រះ​ខ័ន​រាជ​ស្វាយរៀង បានឈ្នះដោយ​លទ្ធផល ៥-៣។

ក្រុម​បឹងកេត

ចំណែក បឹងកេត បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ តាម​រយៈ​ជ័យជម្នះ​ទាំង​ពីរ​ជើង​លើ ក្រុម​កង​យោធពល​ខេមរភូមិន្ទ ដោយ​លទ្ធផល ៤-០ ខណៈ វិសាខា បាន​យកឈ្នះ ណាហ្គាវើលដ៍ ទាំង​ពីរ​ជើង​ដោយ​លទ្ធផល ៦-២។

ក្រុម​វិសាខា

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម អាយអេសអាយ ដង្កោសែន​ជ័យ ជួប ក្រុម វិសាខា ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ជួប ក្រុម​បឹងកេត។ ការ​ប្រកួត​ជើង​ទី​១ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា និង​ជើង​ទី​២ នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម