ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត ការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការវិវត្តន៍ នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាង ឬពណ៌សម្បុរនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយការវិវត្តន៍នោះបានចូលរួមចំណែកការអភិវឌ្ឍរបស់សង្គមជាតិក្រោមម្លប់សន្តិភាព។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតី ការសម្តែងទស្សនីយភាពរបាំស្ដីពី ការវិវត្តន៍ នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃពុធ ១៥ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦។


តាមរយៈ នៃការវិវត្តន៍ នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាង ឬពណ៌សម្បុរនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយការវិវត្តន៍នោះបានចូលរួមចំណែករួមមាន ៖ ១.រក្សានូវអត្តសញ្ញាណ និងស្មារតីជាតិ ព្រោះថា សម្លៀកបំពាក់របាំព្រះរាជទ្រព្យ គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតមួយ នៃអត្តសញ្ញាណជាតិខ្មែរ។ ការវិវត្តន៍នេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ថា អរិយធម៌ខ្មែរមិនដែលរលាយបាត់ឡើយ។ ម៉្យាងទៀតគឺជាការបន្តបាននូវការថែរក្សាមរតកដូនតា តាមរយៈការវិវត្តន៍ សិល្បករ និងអ្នកប្រាជ្ញបានខិតខំស្រាវជ្រាវ ស្ដារ និងថែរក្សានូវលក្ខណៈដើមពីសម័យអង្គរ ដូចជារូបចម្លាក់ទេពអប្សរ និងព្រះរាជពិធីនានា។ ២.លើកកម្ពស់គុណភាពសិល្បៈ និងសោភ័ណភាព ការវិវត្តន៍បានជំរុញឲ្យសិល្បករខ្មែរបង្កើនជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឲ្យសម្លៀកបំពាក់កាន់តែមានភាពរុងរឿង វិចិត្រ និងប្រណិត ដោយរក្សាបាននូវអត្តសញ្ញាណជាតិ ដោយរាប់តាំងពីការប៉ាក់ឌិន ការស្រោបមាស រហូតដល់ការធ្វើមកុដ សុទ្ធសឹងជាស្នាដៃសិល្បៈដ៏មានតម្លៃ។ ទន្ទឹមនឹងនោះផងដែរ ភាពស្រស់ស្អាតពេញលក្ខណៈបានធ្វើឲ្យរបាំព្រះរាជទ្រព្យកាន់តែមានភាពទាក់ទាញ។ ក្បាច់រាំដ៏រលូន រួមផ្សំនឹងសម្លៀកបំពាក់ដ៏ត្រចះត្រចង់ និងតន្ត្រីដ៏ពិរោះ បង្កើតបានជាសិល្បៈដ៏ពេញលក្ខណៈ ដែលអាចទាក់ទាញទស្សនិកជនជាតិខ្មែរ និងអន្តរជាតិ។ ៣.បង្ហាញការទូតវប្បធម៌ការទូត និងសេដ្ឋកិច្ច ៖ នៅពេលដែលរបាំព្រះរាជទ្រព្យ និងសម្លៀកបំពាក់ គឺជា «ឯកអគ្គរដ្ឋទូតវប្បធម៌» ដ៏មានឥទ្ធិពលរបស់កម្ពុជាក្នុងការបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ នៅពេលដែលក្រុមរបាំទៅសម្តែងក្រៅប្រទេស សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងនេះ បានបង្ហាញពីភាពថ្លៃថ្នូរ និងសមត្ថភាពច្នៃប្រឌិតរបស់ជាតិខ្មែរ ជួយពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជាតិនានា។ ភាពល្បីល្បាញ នៃរបាំព្រះរាជទ្រព្យ ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្ពុជា ដើម្បីទស្សនាសម្លៀកបំពាក់ដើម និងទស្សនាការសម្តែងផ្ទាល់។ នេះជាការរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


