Connect with us

សេដ្ឋកិច្ច

​អតិថិជន​របស់ធនាគារ​ព្រីនស៍​ នឹង​ទទួល​បានប្រាក់​សំណង​សប្ដាហ៍​ក្រោយ​

បានផុស

នៅ

ក្រុមហ៊ុនក្រុម​ម៉ូរី​សុនកាក់​ ​អិមខេអេ បានប្រកាសថា អតិថិជន​ដែល​បាន​ដាក់ប្រាក់​បញ្ញើនៅធនាគារ​ ​ព្រីនស៍​ទាំងអស់ ​នឹង​ទទួល​បាន​សំណង​ចាប់ពីថ្ងៃទី ២៣ ​ខែមីនា ​ឆ្នាំ ២០២៦ ​តាមរយៈការផ្ទេរតាមគណនីធនាគារ ​និង​នៅការិយាល័យ​របស់​ធនា​គារ​មានទីតាំង​ស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​ផ្ដល់សំណងដល់អតិថិជនធនាគារព្រីនស៍​ គឺ​បានធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា (NBC) បាន​ចាត់តាំងក្រុមហ៊ុនក្រុម​ម៉ូរី​សុនកាក់​ ​អិមខេអេ​ ​ចុះជម្រះបញ្ជីធនាគារព្រីនស៍ ក្រោយ​ពីសមត្ថកិច្ចកម្ពុជាចាប់​ខ្លួន​លោក​ Chen Zhi ស្ថាបនិក ​និង​ជាប្រធានក្រុមហ៊ុន​ Prince Group​ ពាក់​ព័ន្ធ​នឹង​ Online Scam ​កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦។ ​

​លោកស្រី ​ជា ​សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពីថ្ងៃពុធ ​បាន​អំពាវ​នាវ​ឱ្យ​អតិថិជន​របស់​ធនាគារ ​PRINCE ​និង​ធនាគារ​ Panda ​យោគយល់ ​និង​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ជម្រះបញ្ជី​ធ្វើការ​ពន្លឿន​នីតិវិធី ​​ដោះ​ស្រាយ​ឱ្យ​បាន​ប្រាក់​បញ្ញើ​របស់​អតិថិជន​វិញ​ឆាប់​រហ័ស​។​

​លោកស្រី ​ជា ​សិរី ​បញ្ជាក់ថា៖ «ការជម្រះបញ្ជី ​ដំបូងឡើយជាទូទៅជាក្រុមហ៊ុនសវនកម្ម គាត់នឹង​ចុះទៅឃុំគ្រងប្រតិបត្តិការរបស់គ្រឹះស្ថាននោះ ការឃុំគ្រងបានន័យថា គាត់នឹងផ្អាក​អាជីវកម្ម​របស់​គ្រឹះស្ថាន ដើម្បីគាត់វាយតម្លៃថា មានទ្រព្យសម្បត្តិអ្វីខ្លះដែលគាត់អាច​យកមកបំប្លែង​បាន​ជាសាច់​លុយ​ ដើម្បីបើកជូន​ទៅដល់អ្នកដែលធនាគារនោះជំពាក់»។​

​​​លោកស្រី ​ជា ​សិរី ​បន្ថែមថា ​ការវាយតម្លៃ ​និងបំប្លែងទ្រព្យសម្បត្តិទាំងអស់​នោះ​គឺទាមទារពេលវេលា ប្រសិនបើវាយតម្លៃ​លឿនពេក គឺធ្វើឱ្យតម្លៃទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ទាប ហើយបើទ្រព្យ​សម្បត្តិ​ធ្លាក់ទាប គាត់នឹងអាចខ្វះលទ្ធភាពក្នុងការសងប្រាក់ទៅ​អ្នកដែលធនាគារជំពាក់​ឱ្យបាន​ពេញ​លេញ៕

ខ្លឹមសារទាំងស្រុងរបស់ក្រុមហ៊ុនម៉ូរី​សុនកាក់​ ​អិមខេអេ ខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម