ព័ត៌មានជាតិ
ទូតជប៉ុន៖ ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលជប៉ុនមានមោទនភាព ដែលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ឬ ODA បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកលម្អសេវាសាធារណៈជាដើម។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបើកកម្មវិធីទស្សនកិច្ចអ្នកសារពត៌មាន ស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែមីនា។

លោកទូតជប៉ុន បន្តថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជន។
សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនអន្តរជាតិ (JICA) បានរៀបចំODA Press Tour ពីថ្ងៃទី២៣-២៤ ខែមីនា ទៅទស្សនកិច្ចទីតាំងនានាដូចជាកំពង់ផែក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជាដើម ដើម្បីបង្ហាញនូវសមទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន។

ទូតជប៉ុន បន្ថែមថា កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលត្រូវបានអភិវឌ្ឍន៍ តាមរយៈការគាំទ្រពីប្រទេសជប៉ុន និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលឡូជីស្ទិក។ ចំណែក រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាត ក្រោមការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសជប៉ុនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយវាជាទីតាំងមួយដែលតំណាងឱ្យភាពប្រសើរឡើងនៃសេវាកម្មទឹកស្អាតនៅរាជធានីភ្នំពេញ។
គួររម្លឹកថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅ ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។ ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់។
ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែ លម្អសេវាសាធារណៈនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការដែលជប៉ុនមានជាមូយកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជន៕
អត្ថបទ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


