ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មផលិតប្លាស្ទិកវេចខ្ចប់ថៃ ប្រឈមហានិភ័យ ព្រោះខ្វះវត្ថុធាតុដើមដោយសារជម្លោះមជ្ឈិមបូព៌ា
ឧស្សាហកម្មផលិតប្លាស្ទិកសម្រាប់ការវេចខ្ចប់របស់ប្រទេសថៃ កំពុងប្រឈមមុខនឹងហានិភ័យ ព្រោះខ្វះខាតវត្ថុធាតុដើមប្រើប្រាស់ ដោយសារតែជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដំណឹកជញ្ជូនទំនិញកាត់តាមច្រកហ័រមូហ្សចេញពីមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក Veera Kwanloetchit ប្រធានមន្ទីរភាពជាដៃគូសាធារណៈ និងឯកជនសម្រាប់ការគ្រប់គ្រងផ្លាស្ទិច និងកាកសំណល់ប្រកបដោយចីរភាពថៃ បាននិយាយថា ការវេចខ្ចប់អាចជាឧស្សាហកម្មបន្ទាប់ដែលទទួលរងនូវហានិភ័យ ដោយការរំខានផ្នែកផ្គត់ផ្គង់ប្រេងឥន្ធនៈ ប្រសិនបើសង្គ្រាមប្រឆាំងអ៊ីរ៉ង់មិនថមថយ។
លោក Veera បានបន្តថា តម្លៃវត្ថុធាតុដើមប្លាស្ទិក ដែលធ្វើមកពីប្រេងកាត ជាពិសេសប៉ូលីអេទីឡែន (polyethylene) ប៉ូលីប្រូពីឡែន (polypropylene) និងប៉ូលីអេទីឡែនដង់ស៊ីតេទាប បានកើនឡើងពីចន្លោះពី ៣០-៤០% ដែលធ្វើឱ្យថ្លៃដើមផលិតកម្មនៃផលិតផលវេចខ្ចប់កើនឡើង។
ប្លាស្ទិកប្រភេទទាំងនេះ គឺជាវត្ថុធាតុដើមសំខាន់ៗក្នុងឧស្សាហកម្មវេចខ្ចប់ ជាពិសេសប្លាស្ទិកវេចខ្ចប់អាហារ និងភេសជ្ជៈដូចជា ក្រដាសរុំ និងដប។ ផលិតផលដូចជា សាប៊ូកក់សក់ និងក្រែមងូតទឹក ក៏ប្រើប្រាស់ប្លាស្ទិកវេចខ្ចប់ផងដែរ។
លោកបានបន្តថា៖ «ក្រុមហ៊ុនផលិតមីកញ្ចប់ MAMA បានកាត់បន្ថយការផលិតខ្លះៗ ដោយសារតែខ្វះខាតសម្ភារៈវេចខ្ចប់»។
អ្នកជំនាញដដែលគូសបញ្ជាក់ថា អ្នកប្រើប្រាស់ដែលទិញផលិតផលដែលត្រូវការវេចខ្ចប់ប្លាស្ទិក នឹងចំណាយប្រាក់ច្រើនជាងមុន ដោយសារតែកំណើនតម្លៃនៅពេលតម្លៃវត្ថុធាតុដើមខ្ពស់ជាងមុន។
លោកបន្តថា ក្នុងសេណារីយ៉ូអាក្រក់បំផុត ប្រសិនបើក្រុមហ៊ុនផលិតវេចខ្ចប់មិនអាចធានាបាននូវវត្ថុធាតុដើមប្លាស្ទិកទេ ផលិតកម្មផលិតផលប្រើប្រាស់នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


