ព័ត៌មានអន្ដរជាតិ
លេចធ្លាយរូបភាពយន្តហោះ «ភ្នែកទិព្វ» របស់អាមេរិក ដែលត្រូវអ៊ីរ៉ង់បំផ្លាញ
រូបភាពថ្មីៗដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ខែមីនានេះ បង្ហាញថា យន្តហោះ E-3 Sentry របស់សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ៥០០លានដុល្លារ ហាក់ដូចជាត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

តាមរយៈរូបភាព ផ្នែកកន្ទុយយន្តហោះត្រូវបានឆេះខ្លោច ចំណែកឯថាសរ៉ាដាដ៏ធំនៅលើខ្នងយន្តហោះបានធ្លាក់មកដី ដែលអ្នកជំនាញអាកាសចរណ៍យោធាអះអាងថា ការខូចខាតនេះធ្ងន់ធ្ងររហូតមិនអាចជួសជុលបានឡើយ។
យន្តហោះដែលរងគ្រោះមានលេខសម្គាល់ «81-0005» គឺជាយន្តហោះមួយក្នុងចំណោមយន្តហោះ E-3 ចំនួន៦គ្រឿងដែលអាមេរិកបានដាក់ពង្រាយនៅអារ៉ាប៊ីសាអូឌីត មុនពេលជម្លោះផ្ទុះឡើង។ កាសែត Wall Street Journal បានរាយការណ៍ថា ការវាយប្រហារកាលពីថ្ងៃទី២៨មីនា ក៏បានបណ្តាលឲ្យកងទ័ពអាមេរិក១២នាក់រងរបួស និងខូចខាតយន្តហោះចាក់សាំងលើអាកាសជាច្រើនគ្រឿងទៀតផងដែរ។ ការបាត់បង់នេះគឺជាការប៉ះទង្គិចយ៉ាងខ្លាំងដល់សមត្ថភាពឃ្លាំមើលតាមអាកាសរបស់អាមេរិក ដ្បិតបច្ចុប្បន្នអាមេរិកមានយន្តហោះប្រភេទនេះតែ១៦គ្រឿងប៉ុណ្ណោះនៅក្នុងបញ្ជីសកម្ម។
យន្តហោះ E-3 Sentry ត្រូវបានគេប្រៀបប្រដូចទៅនឹង «ភ្នែកទិព្វ» ដោយសារសមត្ថភាពអាចរកឃើញយន្តហោះសត្រូវពីចម្ងាយរាប់រយគីឡូម៉ែត្រ។ ទោះបីជារូបភាពផ្កាយរណបបង្ហាញពីស្នាមឆេះយ៉ាងធំនៅលើទីលានចតយន្តហោះក៏ដោយ ប៉ុន្តែបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) មិនទាន់ចេញមុខបញ្ជាក់ជាផ្លូវការជុំវិញព័ត៌មាន និងរូបភាពដែលបានលេចធ្លាយនេះនៅឡើយទេ៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


