កីឡា
អ៊ីតាលី ដុនដាបខ្លាំង ដោយរយៈពេល ១២ ឆ្នាំ មិនបានឡើង World Cup ជុំចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិ អ៉ីតាលី បានធ្លាក់ពីព្រឹត្តិការណ៍ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិ បូស្នៀ និងហឺហ្សេហ្គោវីណា ក្នុងជម្រុះដោយលទ្ធផលប៉េណាល់ទី ៤-១ ក្រោយស្មើគ្នា ១-១ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦។

អ៉ីតាលី ជាក្រុមខ្លាំងមួយប្រចាំតំបន់អឺរ៉ុប ដោយពួកគេធ្លាប់ឈ្នះជើងឯកពិភពលោក ៤ លើកគឺ ឆ្នាំ ១៩៣៤ ១៩៣៨ ១៩៨២ និង ២០០៦។ គិតចាប់តាំងពីឆ្នាំ ១៩៣០ រហូតដល់ ឆ្នាំ ២០១៤ ពួកគេ ធ្លាក់ក្នុងវគ្គជម្រុះតែម្តងគត់គឺ ឆ្នាំ ១៩៥៨ ខណៈរដូវកាលផ្សេងៗទៀតសុទ្ធតែបានឆ្លងផុតវគ្គជម្រុះ និងបានឡើងជុំចុងក្រោយ។
ទោះបីជាយ៉ាងណា គិតចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ ឆ្នាំ ២០២៦ ដែលជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ៣ រដូវកាល ស្មើនឹង ១២ ឆ្នាំចុងក្រោយ អ៉ីតាលី បានធ្លាក់ត្រឹមវគ្គជម្រុះរហូត។ នេះជាប្រវត្តិសាស្ត្រដ៏អាក្រក់បំផុតសម្រាប់ជម្រើសជាតិ អ៉ីតាលី ដែលបានធ្លាក់ពីជម្រុះ World Cup ៣ លើកជាប់គ្នា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការប្រកួតជម្រុះចុងក្រោយ នៅឆ្នាំ ២០២៦ នេះ ពួកគេបានជួប បូស្នៀ ដែលជាប្រទេសមួយមិនសូវល្បីល្បាញខាងបាល់ទាត់។ ការប្រកួត ១២០ នាទីពេញ ពួកគេបានស្មើគ្នា ១-១ ហើយការទាត់ប៉េណាល់ទីកាត់សេចក្តី អ៉ីតាលី បានចាញ់ ១-៤។
បច្ចុប្បន្ន ក្រុមជម្រើសជាតិ បូស្នៀ ស្ថិតនៅលេខ ៧១ នៃតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking ខណៈ អ៉ីតាលី ស្ថិតនៅលេខ ១៣ ដែលខុសឆ្ងាយមែនទែន។
ក្រុមបាល់ទាត់ជម្រើសជាតិ បូស្នៀ ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលបានឈានដល់ជុំចុងក្រោយ ជើងឯកពិភពលោក បន្ទាប់ពីបានឈានដល់ជុំចុងក្រោយលើកដំបូងកាលពីឆ្នាំ ២០១៤។ ពួកគេទើបចូលរួមប្រកួតជើងឯកពិភពលោក នៅឆ្នាំ ១៩៩៨ បន្ទាប់ពីបំបែកខ្លួនចេញពីប្រទេសយូហ្គោស្លាវី៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


