កីឡា
លក្ខណៈពិសេស ១០ យ៉ាងធ្វើឲ្យ World Cup ឆ្នាំនេះខុសប្លែកមិនធ្លាប់មាន
ជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ (FIFA World Cup) នឹងក្លាយជាព្រឹត្តិការណ៍ប្រកួតដែលមានលក្ខណៈពិសេសថ្មីច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ខាងក្រោមជាលក្ខណៈពិសេសថ្មីចំនួន ១០ យ៉ាង។

១- លើកដំបូង ៣ ប្រទេសធ្វើសហម្ចាស់ផ្ទះ
ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍លើកដំបូង ដែលមានប្រទេសចំនួន ៣ រួមគ្នារៀបចំព្រឹត្តិការណ៍ប្រកួតដែលហៅថា សហម្ចាស់ផ្ទះ គឺ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក។
២– លើកដំបូង ពិធីបើកធ្វើនៅ ៣ ប្រទេសផ្សេងគ្នា
ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ មានរៀបចំពិធីបើកផ្លូវការ ៣ ប្រទេសផ្សេងគ្នា។ ប្រទេសម៉ិកស៊ិក នឹងរៀបចំពិធីបើកដោយការសម្តែងរយៈពេលប្រមាណ ៩០នាទី មុនពេល ចាប់ផ្តើមការប្រកួត រវាងជម្រើសជាតិរបស់ខ្លួនជាមួយ ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង នាថ្ងៃទី១១ ខែមិថុនា។ ចំណែកប្រទេស កាណាដា នឹងរៀបចំពិធីបើកជាផ្លូវការ នៅថ្ងៃទី១២ ខែមិថុនា មុនពេល ក្រុមជម្រើសជាតិរបស់ខ្លួន ប្រកួតជាមួយ ក្រុមជម្រើសជាតិបូស្នៀរ។ នៅថ្ងៃទី១២ ខែមិថុនានេះដដែល សហរដ្ឋអាមេរិក ក៏រៀបចំពិធីបើកយ៉ាងអស្ចារ្យ មុនពេលក្រុមជម្រើសជាតិរបស់ខ្លួនប្រកួតជាមួយប៉ារ៉ាហ្គាយ។

ពិធីបើកទាំង ៣ ប្រទេស សុទ្ធតែប្រជុំដោយតារាងសម្តែងល្បីៗទូទាំងពិភពលោក មានទាំងតារាជើងចាស់ និងតារាល្បីៗនាពេលបច្ចុប្បន្ន។
៣– ការសម្តែងចប់វគ្គទី១ ក្នុងវគ្គផ្តាច់ព្រ័ត្រ
សម្រាក ១៥ នាទី ក្រោយចប់តង់ទី១ក្នុងវគ្គផ្តាច់ព្រ័ត្រ នឹងមានការសម្តែងសិល្បៈពិសេសដោយក្រុមតារាចម្រៀងអង់គ្លេស Coldplay។ នេះជាលើកដំបូងក្នុងរយៈពេល ៩៦ ឆ្នាំដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រមានការសម្តែងសិល្បៈ ក្រោយចប់វគ្គទី១។

៤- ក្រុមជុំចុងក្រោយច្រើនបំផុត
World Cup ឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍លើកដំបូងហើយដែលមានក្រុមច្រើនបំផុតរហូតដល់ ៤៨ ក្រុម។ កន្លងមកមានក្រុមជម្រើសជាតិតែ ៣២ ក្រុមប៉ុណ្ណោះ ប៉ុន្តែលើកនេះបានកើនដល់ ៤៨ ក្រុម។

៥– ចំនួនប្រកួតកើនដល់ ១០៤ ប្រកួត
ដោយសារក្រុមបានកើនដល់ ៤៨ ក្រុម ដូច្នេះការប្រកួតគិតចាប់ពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រគឺមានចំនួន ១០៤ ប្រកួត ដែលបានក្លាយជាព្រឹត្តិការណ៍ World Cup ដែលមានការប្រកួតច្រើនបំផុត។
៦– ច្បាប់ពន្យារពេលថ្មី
ការដោះដូរកីឡាករត្រូវបានកំណត់ថ្មី។ ការដូរចូលត្រូវធ្វើក្នុងរង្វង់ ១០ វិនាទីប៉ុណ្ណោះ។ ប្រសិនបើ ១០ វិនាទី នៅតែដោះដូរមិនរួចរាល់ គឺឲ្យកីឡាករដែលត្រូវដូរចេញ ចេញពីទីលាន តែកីឡាករដូចដូរ មិនត្រូវបានអនុញ្ញាតឲ្យចូលទីលានបានទេ។ ត្រូវដំណើរការប្រកួត ១ នាទីសិនដោយ ១០ នាក់ទល់នឹង ១១នាក់។ ១ នាទីក្រោយទើបកីឡាករដូរចូល អាចចូលទីលានបាន។
ចំណុចមួយទៀត ការបោះបាល់ចូលទីលាន ត្រូវប្រើពេលត្រឹមតែ ៥ វិនាទីប៉ុណ្ណោះ។ បើ ៥ វិនាទី ក្រុមមិនបោះបាល់ចូលលេងគឺ ត្រូវផ្តល់បាល់នោះឲ្យទៅដៃគូម្ខាងជាអ្នកបោះ។ មួយទៀត ការទាត់បាល់ជ្រុង ត្រូវទាត់ក្នុងរង្វង់ ៥ វិនាទីដែរ តែបើ ៥ វិនាទី នៅតែមិនទាត់បាល់ជ្រុងចេញ បាល់នោះនឹងផ្តល់ទៅអ្នកចាំទីរបស់ដៃគូវិញ។

៧– បច្ចេកវិទ្យាជំនួយអាជ្ញាកណ្តាល (VAR)
បច្ចេកវិទ្យាជំនួយអាជ្ញាកណ្តាល កាន់តែលំអិតសម្រាប់ការប្រើប្រាស់។ កីឡាករដែលទទួលបានកាតលឿងហើយ អាចនឹងទទួលបានពិន័យកាតលឿងលើកទី២ បើពិនិត្យ VAR ឃើញភស្តុតាងច្បាស់។ ផ្ទុយទៅវិញ បើទទួលបានកាតក្រហម ក៏អាចត្រូវដកវិញ និងវិន័យកាតលឿង បើពិនិត្យឃើញកំហុសមិនធ្ងន់ និង VAR ក៏នឹងពិនិត្យមើលការផ្តល់បាល់ជ្រុង ឬអ្នកចាំទីខុស ព្រមទាំងកំហុសឆ្គងផ្សេងៗទៀត។

៨– ជំហរក្រៅល្បែង ប្រើបច្ចេកវិទ្យា AI និង 3D
កាន់តែបង្កើនភាពល្អប្រសើរ FIFA បានសម្រេចបង្កើនបច្ចេកវិទ្យាដើម្បីពិនិត្យទៅបាល់ក្រៅល្បែង ឬក្នុងល្បែងឲ្យកាន់តែច្បាស់តាមរយៈរូបភាពអាវតាដែល ប្រើដោយបច្ចេកទេស AI និង 3D។
៩– សម្រាកផឹកទឹក រាល់ការប្រកួត
រាល់ការប្រកួតទាំងអស់ត្រូវតែសម្រាក ពិសាទឹកនៅពាក់កណ្តាលវគ្គទី១ និងពាក់កណ្តាលវគ្គទី២ ដើម្បីឲ្យកីឡាករមានជាតិទឹក និងបង្កើនកម្លាំង។
១០– អ្នកគាំទ្ររំពឹងបំបែកកំណត់ត្រាថ្មី
ជើងឯកពិភពលោកឆ្នាំនេះ ដាក់ក្តីរំពឹងទទួលបានអ្នកទស្សនាផ្ទាល់ឲ្យបានចំនួន ៧ លាននាក់ដែលនឹងក្លាយជាកំណត់ត្រាថ្មីនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


