Connect with us

កីឡា

វីរបុរស បារាំង Fontaine ជាម្ចាស់ស្បែកជើងមាសនៅ World Cup រកបានគ្រាប់បាល់ច្រើនជាងគេ

បានផុស

នៅ

វីរបុរសបារាំង លោក Just Fontaine បានជាប់កំណត់ត្រា ជាកីឡាករឈ្នះស្បែកជើងមាសនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ១៣ គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ World Cup ត្រូវបានកំណត់រៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្តង ហើយបានប្រព្រឹត្តទៅចំនួន ២២ លើកហើយ ដោយរាប់ចាប់ពីឆ្នាំ ១៩៣០ រហូតមកដល់ឆ្នាំ ២០២២ ដែលរៀបចំចុងក្រោយនៅប្រទេស កាតា។

នៅក្នុងកំណត់ត្រាពានដ៏ធំរបស់ពិភពលោកមួយនេះ គឺគ្រប់កីឡាករទាំងអស់ សុទ្ធតែបានឈ្នះពានស្បែកជើងមាស ១ លើកដូចគ្នា ដោយមិនទាន់មានកីឡាករណាម្នាក់បានឈ្នះដល់ ២ លើកឡើយ។

ក្នុងចំណោមអ្នកឈ្នះពានស្បែកជើងមាសទាំងអស់ មានតែលោក Fontaine ម្នាក់គត់ ដែលជាប់ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅ World Cup ពោលគឺចំនួន ១៣ គ្រាប់នៅឆ្នាំ ១៩៥៨។ នៅឆ្នាំ ១៩៥៨ នោះ បារាំង ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៣ ប៉ុណ្ណោះ ខណៈក្រុមជើងឯកបានទៅលើជម្រើសជាតិ ប្រេស៊ីល។

កីឡាករឈរលេខ ២ បានទៅលើកីឡាករជម្រើសជាតិ ហុងគ្រី លោក Sándor Kocsis ដែលរកបាន ១១ គ្រាប់នៅឆ្នាំ ១៩៥៤។ ចំណែកកីឡាករឈរលេខ ៣ បានទៅលើខ្សែប្រយុទ្ធជម្រើសជាតិ អាល្លឺម៉ង់ Gerd Müller ដែលរកបាន ១០ គ្រាប់នៅឆ្នាំ ១៩៧០៕

អត្ថបទ​៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម