កីឡា
ក្នុងប្រវត្តិសាស្ត្រ World Cup មានតែក្រុម អាស៊ី មួយគត់ ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក (World Cup) មានតែក្រុមមកពីទ្វីប អាស៊ី មួយគត់ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះគឺក្រុមបាល់ទាត់ជម្រើសជាតិ កូរ៉េខាងត្បូង។

នៅពេលនិយាយអំពីក្រុមជម្រើសជាតិមានភាពខ្លាំងក្លាបំផុតនៅ អាស៊ី បច្ចុប្បន្ន អ្នកគាំទ្របាល់ទាត់តែងតែនឹកឃើញមុនគេដល់ក្រុមសាំមូរ៉ៃ ជប៉ុន។ ទោះបីជាយ៉ាងណា ក្រុមដែលបានបំបាក់ជម្រើសជាតិ អាល្លឺម៉ង់ កាលពី World Cup 2022 មួយនេះ មិនធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែសមិទ្ធផលល្អបំផុតរបស់ពួកគេ បានឡើងត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ កាលពីឆ្នាំ ២០០២ ២០១០ ២០១៨ និង ២០២២។

គិតត្រឹមពេលនេះ មានតែក្រុមជម្រើសជាតិ កូរ៉េខាងត្បូង មួយគត់ ដែលជាក្រុមមកពី អាស៊ី ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមរហស្សនាមខ្លាដំបង ធ្វើបានកំណត់ត្រានេះកាលពីឆ្នាំ ២០០២ ដែលពេលនោះពួកគេធ្វើជាសហម្ចាស់ផ្ទះជាមួយ ជប៉ុន។ ពួកគេបានចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់ អាល្លឺម៉ង់ ០-១ និងនៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ ចាញ់ក្រុម តួកគី ២-៣។
នេះជាស្ថិតិដ៏ល្អបំផុតរបស់ កូរ៉េខាងត្បូង ដែលជាក្រុមតំណាងទ្វីប អាស៊ី ក្នុងពាន World Cup។ ក្រៅពីនោះ ពួកគេភាគច្រើនធ្លាក់នៅវគ្គក្នុងពូល លើកលែងតែនៅឆ្នាំ ២០១០ និង ២០២២ ប៉ុណ្ណោះ ដែលបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


