Connect with us

ព័ត៌មានអន្ដរជាតិ

លោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញាចិត្តបន្ត​កម្ទេច​របប​​គ្រប់​គ្រងនៅ​អ៊ីរ៉ង់

បានផុស

នៅ

​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លើក​ឡើង​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ថា អ៊ី​ស្រាអែល​នឹងបន្ត​យុទ្ធនាការយោធារបស់​ខ្លួនប្រឆាំង​នឹង​ទីក្រុង​តេហេ​រ៉ង់ ​ដែល​អ៊ីស្រាអែល​​ចាត់​ទុក​​ជា​ការ​កម្ទេច​របបភេរវកម្ម​របស់​អ៊ីរ៉ង់​​​​​។

យោង​តាម​ The Straits Times ផ្សាយ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦ លោក ណេតាន់យ៉ាហ៊ូ ​បាន​​និយាយ​បែប​នេះ​ក្នុងសេចក្តីថ្លែង​ការណ៍​ថា៖ «យុទ្ធនា​ការ​នេះ​មិនទាន់ចប់​នៅឡើយទេ។ យើង​នឹង​បន្តកម្ទេចរបបភេរវកម្មអ៊ីរ៉ង់​»។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល​រូប​នេះ​កើត​ឡើងភ្លាមៗ​ បន្ទាប់​ពីប្រធានាធិបតី​អ៊ីរ៉ង់​ លោក Masoud Pezeshkian បាន​និយាយ​ថា​ប្រទេសរបស់លោក​មានឆន្ទៈយ៉ាង​ចាំបាច់ ដើម្បី​បញ្ចប់​សង្គ្រាម​ជា​មួយ​អ៊ី​ស្រាអែលនិងសហរដ្ឋអាមេរិក ប៉ុន្តែ​កំពុងស្វែងរក​ការធានា​ថា​ជម្លោះ​នេះ​នឹងមិនកើតឡើង​ម្តង​ទៀត​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍មួយ​​ដែល​លោក​លើក​ឡើង​មុន​បុណ្យ​ Jewish ។

លោ​ក ណេតាន់យ៉ាហ៊ូ បន្ត​ថា៖​«យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព ហើយ​យើង​បាន​ធ្វើសកម្មភាពរួច​ហើយ​»។

លោកបន្ថែមថា៖«យើងនៅតែរឹងមាំក្នុង​បេសកកម្មរបស់យើង ហើយយើងបាន​ផ្លាស់ប្តូរមុខមាត់របស់មជ្ឈិមបូព៌ា។ ទោះបី​ជា​មាន​សង្គ្រាម​កំពុងបន្តក៏ដោយ អ៊ីស្រាអែល​បានលេចចេញជាមហា​អំណាច​ក្នុង​តំបន់»។

គួរ​បញ្ជាក់​ថា​ លោក ណេតាន់យ៉ាហ៊ូ និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់​ ត្រាំ​ បានចាប់ផ្តើមសង្គ្រាម​​ជាមួយ​អ៊ីរ៉ង់​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ដោយបាន​សម្លាប់អតីត​មេដឹកនាំ​កំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ​ (Ayatollah Ali Khamenei) និង​បង្ក​ឱ្យ​មាន​រលក​នៃការវាយប្រហារសងសឹក​នៅទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។

ចំណែក​ លោក Yair Lapid មេដឹកនាំ​គណបក្សប្រឆាំងនិង​ជាប្រធាន​គណ​បក្សកណ្តាល​នៃ​បក្ស Yesh Atid បានរិះគន់លោក ណេតាន់យ៉ាហ៊ូ បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថាយ៉ាង​ក្រអឺតក្រទមរាប់​ពាន់ដង ដោយលោក​ ណេតាន់យ៉ាហ៊ូ ​និយាយ​ថា​៖ « ខ្ញុំបានផ្លាស់​ប្តូរមជ្ឈិមបូព៌ា»។

លោក Yair Lapid បន្ត​ថា​៖ « អ្នកស្ទើរតែបាន​ផ្លាស់​ប្តូរមជ្ឈិម​បូព៌ា​ហើយ ​តែ​នៅ​ទីបំផុតវាបាន​បង្ហាញថាគ្មាន​ការ​ផ្លាស់​ប្តូរ​​អី​ទេ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម