សេដ្ឋកិច្ច
វិបត្តិប្រេង រុញច្រានឱ្យមានអតិផរណា និងប៉ះពាល់ដល់វិស័យទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅកាន់ស្ថានភាពដ៏លំបាក ការកើនទ្បើងនៃថ្លៃដើមផលិតកម្មគ្រប់ប្រភេទ ដែលបានបណ្តាលមកពីវិបត្តិថាមពលជាសកលបានរុញច្រានឱ្យមានវិបត្តិអតិផរណានៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលវិស័យទេសចរណ៍ក៏ទទួលរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ពិសេសទៅលើវិស័យធ្វើដំណើរ និងប្រតិបត្តិការសេវាកម្ម។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងពេល អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលត្រូវបានចាត់ទុកថា ជាជំនួបដ៏មានសារសំខាន់ នៃយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននៃវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ឆ្លើយតបនឹងសំណូមពរនានា និងដាក់ចេញវិធានការគន្លឹះសំខាន់ៗ សំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីធានាការផ្តត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ ទប់តម្លៃមិនឱ្យហក់ទ្បើងខ្ពស់តាមរយៈគោលនយោបាយអនុគ្រោះពន្ធគយ ការធ្វើឧបត្ថម្ភធនទៅលើផ្នែកអគ្គិសនី ការអនុវត្តគោលនយោបាយពន្ធអាករដែលមានភាពបទបែនខ្ពស់ជាដើម។
លោករដ្ឋមន្ត្រី ក៏បានស្នើផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ឱ្យមានអត់ធ្មត់ និងចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងស្មារតីខ្មែរតែមួយ និងមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និងរួមគ្នាឆ្លងគ្រាវិបត្តិដ៏លំបាកនេះ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


