ព័ត៌មានអន្ដរជាតិ
ខណៈកិច្ចខិតខំបញ្ចប់ជម្លោះមជ្ឈិមបូព៌ា លោក ហ្សេលេនស្គី ដាក់សំណើឈប់បាញ់ជាមួយរុស្ស៊ីតាមរយៈអាមេរិក
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទទី៦មេសា ថា លោកគាំទ្រសំណើបទឈប់បាញ់ដែលធ្វើឡើងទៅកាន់ប្រទេសរុស្ស៊ី ហើយថា វាក៏អាស្រ័យលើទីក្រុងមូស្គូ ដើម្បីបញ្ឈប់ការវាយប្រហារទាំងអស់លើហេដ្ឋារចនាសម្ព័ន្ធថាមពលដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ថ្លែងនៅក្នុងវីដេអូពេលយប់កាលពីថ្ងៃចន្ទទី៦មេសា លោក ហ្សេលេនស្គី បានបញ្ចាក់ថា សំណើនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុងមូស្គូតាមរយៈភាគីអាមេរិក។ ការងារកំពុងបន្តជាមួយអ្នកចរចាអាមេរិកលើការធានាសន្តិសុខ ដែលលោកហៅថា ជាគន្លឹះនៃសន្តិភាពយូរអង្វែង។
លោក ហ្សេលេនស្គី ដែលបានដឹកនាំអ៊ុយក្រែនប្រយុទ្ធទប់ទល់ការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេលជាង៤ឆ្នាំ និយាយថា «ប្រសិនបើរុស្ស៊ីត្រៀមខ្លួនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង យើងនឹងត្រៀមខ្លួនឆ្លើយតបវិញភ្លាមៗ។ ជាក់ស្ដែងសំណើមួយនេះ កំពុងបញ្ជូនទៅកាន់ភាគីរុស្ស៊ីតាមរយៈអាមេរិករួចហើយ»។
លោកហ្សេលេនស្គី បានស្នើកាលពីសប្តាហ៍មុន ដើម្បីសង្កេតមើលបទឈប់បាញ់ក្រោមលក្ខខណ្ឌស្រដៀងគ្នាសម្រាប់បុណ្យ Easter ប៉ុន្តែបន្ទាប់ពីការវាយប្រហារថ្មីៗរបស់រុស្ស៊ី លោកថា ទីក្រុងមូស្កូបានឆ្លើយតបទៅនឹងសំណើនេះ ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក Shahed ដែលរចនាដោយអ៊ីរ៉ង់ទៅវិញ។
នៅក្នុងសុន្ទរកថាមួយទៀតនៅថ្ងៃចន្ទដដែល បន្ទាប់ពីការវាយប្រហារលើកំពង់ផែ Odesa ជាប់សមុទ្រខ្មៅ ដោយសម្លាប់មនុស្សបីនាក់ លោក ហ្សេលេនស្គី បាននិយាយថា រុស្ស៊ីហាក់ដូចជា មិនយល់ព្រមចំពោះបទឈប់បាញ់នៅថ្ងៃបុណ្យ Easter ទេ។ ជាក់ស្ដែង ទីក្រុងកៀវបានស្នើម្តងហើយម្តងទៀតដល់រុស្ស៊ីនូវបទឈប់បាញ់យ៉ាងហោចណាស់សម្រាប់ថ្ងៃបុណ្យដ៏ពិសិដ្ឋ ដែលជាពេលវេលាពិសេសមួយក្នុងមួយឆ្នាំមានម្ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
អ៊ុយក្រែន និងស៊ីរី ផ្តើមទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ ក្រោយរបបស្និទ្ធរុស្ស៊ីដួលរលំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


