ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន និងស៊ីរី ផ្តើមទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ ក្រោយរបបស្និទ្ធរុស្ស៊ីដួលរលំ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា អ៊ុយក្រែន និងស៊ីរី សន្យាសហការគ្នាលើវិស៏យសន្តិសុខនិងការពារជាតិឲ្យកាន់តែខ្លាំងឡើង នៅក្នុងជំនួបកំពូលលើកដំបូងកាលពីថ្ងៃអាទិត្យទី៥មេសា បន្ទាប់ពីមេដឹកនាំសេរីថ្មី លោក អាមេដ អាល់-សារ៉ា (Ahmed al-Sharaa) ឡើងកាន់អំណាច ក្រោយផ្តួចរំលំរបបដឹកនាំ របស់ Bashar al-Assad កាលពីចុងឆ្នាំ២០២៤។
រដ្ឋាភិបាលអ៊ុយក្រែងរបស់លោក ហ្សេលេនស្គី ដែលកំពុងជាប់ផុងក្នុងសង្គ្រាមជាមួយមហាអំណាចរុស្ស៊ីជាង៤ឆ្នាំកន្លងមកនេះ កំពុងស្វែងរកការលើកកម្ពស់ជំនាញយោធារបស់ខ្លួននៅទូទាំងតំបន់ បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និងពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តារដ្ឋអារ៉ាប់ផ្សេងៗទៀតដែលរងការវាយប្រហារពីអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតី ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញសង្គម Telegram ថា៖ «ប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើការរួមគ្នាដើម្បីផ្តល់ «សន្តិសុខ និងឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសម្រាប់សង្គមរបស់យើង។ ជាពិសេសនោះ យើងបានពិភាក្សាគ្នាអំពីអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីការការពារជាតិ និងស្ថានភាពនៅក្នុងតំបន់ ដោយសារតែព្រឹត្តិការណ៍ទាំងអស់ជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចសហប្រតិបត្តិការថាមពល និងហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសរបស់យើង»។
ការបញ្ចាក់របស់ លោក ហ្សេលេនស្គី បានកើតឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ដោយប្រធានាធិបតីអ៊ុយក្រែន បានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa។ យ៉ាងណា ដំណើរទស្សនកិច្ចនេះក៏ជាលើកដំបូងរបស់លោកទៅកាន់រដ្ឋធានីស៊ីរី ចាប់តាំងពីអតីតមេដឹកនាំ Bashar al-Assad ត្រូវបានបណ្តេញចេញកាលពីខែធ្នូឆ្នាំ២០២៤។
មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឈូងសមុទ្រកាលពីសប្តាហ៍មុន មេដឹកនាំអ៊ុយក្រែនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេលវែងជាមួយអារ៉ាប៊ីសាអូឌីត និងកាតាផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


