ព័ត៌មានអន្ដរជាតិ
ម្តងទៀតហើយ! លោក ត្រាំ ពន្លះណាតូ ខ្លាំងៗ រឿងសង្គ្រាមនៅអ៊ីរ៉ង់
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្ទោសអង្គកាណាតូ ខ្លាំងៗរឿងសង្គ្រាមនៅអ៊ីរ៉ង់ ដោយលើកនេះ ប្រមុខសេតវិមានស្តីឲ្យថា ណាតូ មិនបាននៅទីនោះទេ នៅពេលដែលយើងត្រូវការពួកគេ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ មេដឹកនាំអាមេរិកសរសេរថា៖ «ណាតូ មិនបាននៅទីនោះទេ នៅពេលយើងត្រូវការពួកគេ ហើយពួកគេក៏នឹងមិននៅទីនោះដែរ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត។ សូមចងចាំរឿងកោះហ្គ្រីនឡែន ដែលជាផ្ទាំងទឹកកកដ៏ធំ គ្រប់គ្រងយ៉ាងអន់ និងក្រីក្រនោះទៅ!!!»។
ការបង្ហោះសារនេះកើតឡើងក្រោយពេលលោក ត្រាំ ជួបជាមួយប្រមុខអង្គការណាតូ ម៉ាក រូតេ នៅសេតវិមាន ដើម្បីពិភាក្សាបញ្ហាសន្តិសុខពិភពលោក។
ជំនួបនេះទៀតសោតកើតឡើង បន្ទាប់ពីរបាយការណ៍របស់ Reuters និង The Guardian បង្ហាញថា ទំនាក់ទំនងណាតូ និងអាមេរិក បានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេល៧៧ឆ្នាំ។

មុននេះ លោកត្រាំ បានប្រកាសជាចំហថា លោកកំពុង «ពិចារណាយ៉ាងម៉ឺងម៉ាត់» ក្នុងការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពណាតូ។ ការថ្លែងបែបនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអង្គការមួយនេះទើបតែប្រារព្ធខួប៧៧ឆ្នាំនៃវត្តមានរបស់ខ្លួន។
ភាពតានតឹងបានផ្ទុះឡើងខ្លាំង បន្ទាប់ពីបណ្តាប្រទេសជាសមាជិកណាតូនៅអឺរ៉ុប បានបដិសេធសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីរួមដៃជាមួយអាមេរិក និងអ៊ីស្រាអែលក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយលោកហៅអង្គការណាតូថាជា «ខ្លាក្រដាស» ដែលចាំតែយកប្រយោជន៍ពីអាមេរិក ប៉ុន្តែមិនព្រមជួយនៅពេលអាមេរិកត្រូវការ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


