ព័ត៌មានអន្ដរជាតិ
អាមេរិក ងាកទៅរកក្រុមសន្តិសុខចតុភាគី «Quad» ក្រោយចិននិងរុស្ស៊ីចាប់ដៃគ្នាយ៉ាងណែន
សហរដ្ឋអាមេរិក ងាកទៅរកសម្ព័ន្ធសន្តិសុខចតុភាគី នៅពេលដែលបញ្ហាអសន្តិសុខកាន់តែអាក្រក់ ដោយសារតែជាប់ផុងក្នុងសង្គ្រាមអ៊ីរ៉ង់ និងការរួបរួមគ្នារវាងចិននិងរុស្ស៊ី ខណៈពេលដែលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តណាតូកាន់តែសោះកក្រោះ។

សម្ព័ន្ធមិត្តសន្តិសុខចតុភាគី ហៅកាត់ថា «Quad» ដែលសមាជិក៤ ប្រទេស រួមមាន សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និង ឥណ្ឌា បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកម្រិតខ្ពស់លើកដំបូងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី២៦ខែឧសភា។ នេះបើយោងតាមការផ្សាយរបស់ Al Jazeera ដែលស្រង់សម្តីប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន។
ក្នុងកិច្ចប្រជុំដ៏សំខាន់ផ្តោតលើបញ្ហាសន្តិសុខនេះ ប្រមុខការទូតកំពូលៗនៃប្រទេសជាសមាជិក រួមមាន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ក៏ត្រូវរំពឹងចូលរួមផងដែរ។ នេះបើផ្អែកតាមសេចក្តីរាយការណ៍របស់ រ៉យទ័រ។
Quad ត្រូវបានគេចាត់ទុកថា ជាក្រុមសន្តិសុខក្រៅផ្លូវការ ឬហៅថា NATO សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើមឡើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ តាមគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ ហើយ សម្ព័ន្ធសន្តិសុខនេះ មានបានដំណើរការល្អទេអស់រយៈពេលជាច្រើនឆ្នាំ។
ក្រុម Quad ត្រូវបានសើរើ និងធ្វើឲ្យរស់ឡើងវិញនៅឆ្នាំ ២០១៧ ក្រោយការឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ ក្នុងអាណត្តិដំបូងរបស់គាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ គោលដៅដែលបានបញ្ជាក់របស់ ក្រុម Quad គឺ «ដើម្បីគាំទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឲ្យ បើកចំហ សេរី និងបរិយាប័ន» ដែលជាតំបន់សមុទ្រដែលមានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយនៅក្នុងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដែលរួមមានប្រទេសនានានៅទូទាំងអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត កោះប៉ាស៊ីហ្វិកជាច្រើន និងផ្នែកខ្លះនៃអាហ្វ្រិកខាងកើត។

អំឡុងពេលសង្គ្រាមអ៊ីរ៉ង់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវម្តងហើយម្តងទៀត ទៅសម្ព័ន្ធមិត្តណាតូ និង សហភាពអឺរ៉ុប ឲ្យជួយជ្រុមជ្រែងខ្លួន ប៉ុន្តែគ្មានទេចម្លើយជាវិជ្ជមានពីបណ្តាប្រទេសក្នុងអង្គការណាតូ ចូលជួយ ដោយសមាជិកខ្លះ មានអាល្លឺម៉ង់ជាដើម យល់ថា លោក ដូណាល់ ត្រាំ បានសម្រេចវាយប្រហារអឺរ៉ង់ដោយមិនបានពិគ្រោះយោបល់ជាមួយពួកគេឡើយ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែមេសា លោក ដូណល់ ត្រាំ ថែមទាំងចំអកឲ្យ អ្នកសារព័ត៌មានជប៉ុន ដែលសួរថា ហេតុអ្វីអាមេរិកមិនប្រឹក្សាយោបល់ជាមួយសម្ព័ន្ធមិត្តមុនការវាយប្រហារ? លោក ត្រាំ បែជាឆ្លើយថា កាលជប៉ុនវាយប្រហារអាមេរិកក្នុងសង្គ្រាមលោកលើកទី២ នៅ Pearl Harbor ថ្ងៃទី៧ខែធ្នូ ឆ្នាំ១៩៤១ ក៏ជប៉ុនមិនបានជូនដំណឹងដល់អ្នកណាដែរ។
អ្នកវិភាគជាច្រើនមើលឃើញថា ក្រុម Quad ជាក្រុមមួយដែលបានលេចចេញជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីពេលនោះ។ សព្វថ្ងៃនេះ ក្រុម Quad ក៏សហការលើការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងវិស័យសន្តិសុខផ្សេងៗទៀត៕
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


