ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត
ដ្បិតតែអាមេរិកនិងអ៊ីរ៉ង់ ឈានដល់បទឈប់បាញ់ ធ្វើឲ្យសង្គ្រាមមជ្ឈិមបូព៌ា ហាក់ធូរស្បើយបន្តិចក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងនោះ នៅតែផុយស្រួយ ហើយឥឡូវ លោក ដូណាល់ ត្រាំ ប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកនឹងនៅតែបន្តឈរជើងតាមគោលដៅដដែល ព័ទ្ធជុំវិញប្រទេសអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្តតាម។

ជាការគំរាមទៅអ៊ីរ៉ង់ ឲ្យអនុវត្តតាមបទឈប់បាញ់, ប្រធានាធិបតីអាមេរិក បង្ហោះសារលើបណ្តាញសង្គម Truth Social នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ថា៖ «រាល់នាវា, យន្តហោះ និងយោធាសហរដ្ឋអាមេរិកទាំងអស់ រួមជាមួយគ្រាប់រំសេវ គ្រឿងសព្វាវុធបន្ថែម និងអ្វីៗផ្សេងទៀតដែលសមស្រប និងចាំបាច់ សម្រាប់ការតាមកម្ទេច និងបំផ្លាញសត្រូវដែលកំពុងតែចុះខ្សោយស្រាប់ឲ្យខ្ទេចខ្ទីនោះ នឹងបន្ត នៅនឹងកន្លែង ទាំងក្នុងនិងជុំវិញប្រទេសអ៊ីរ៉ង់ រហូតទាល់តែកិច្ចព្រមព្រៀងពិតប្រាកដដែលសម្រេចបាននោះ ត្រូវបានគោរពតាមទាំងស្រុង»។
លោកបន្តថា៖ បើមិនអនុវត្តតាមកិច្ចព្រមព្រៀង ការបាញ់ប្រហារនឹងចាប់ផ្តើមដែលនឹងកាន់តែធំ កាន់តែជឿនលឿន និងខ្លាំងក្លាជាងអ្វីដែលពិភពលោកធ្លាប់បានឃើញពីមុនមក។ ក្នុងពេលជាមួយគ្នានេះ កងទ័ពដ៏អស្ចារ្យរបស់អាមេរិកកំពុងតែត្រៀមគ្រឿងយុទ្ធភណ្ឌ និងសម្រាក ដើម្បីរង់ចាំមើលទៅមុខ ចំពោះការដណ្តើមជ័យជម្នះបន្ទាប់របស់ខ្លួន។

ជុំវិញបទឈប់បាញ់នេះដែរ អនុប្រធានាធិបតីអាមេរិក JD Vance បានព្រមានខ្លាំងៗទៅអីរ៉ង់ ថា កុំឲ្យធ្វើរឿង «ល្ងង់ខ្លៅ» ព្រោះតែការវាយប្រហាររបស់អ៊ីស្រាអែលនៅប្រទេសលីបង់ឲ្យសោះ។
លោក JD Vance បញ្ជាក់យ៉ាងច្បាស់ៗថា សហរដ្ឋអាមេរិកមិនដែលយល់ស្របថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារនៅលីបង់ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់នេះឡើយ។ បើអីរ៉ង់ចង់ឲ្យការចរចានេះរលាយសាបសូន្យព្រោះតែរឿងលីបង់ ដែលមិនពាក់ព័ន្ធនឹងខ្លួនសោះនោះ វាក៏ជាជម្រើសរបស់អីរ៉ង់ដែរ ប៉ុន្តែវាជាជម្រើសដ៏ខុសឆ្គងបំផុត។
យ៉ាងណាមិញ ភាពចម្រូងចម្រាសបានកើតឡើងនៅត្រង់ថា តើកិច្ចព្រមព្រៀងនេះគ្របដណ្តប់ដល់ប្រទេសលីបង់ដែរឬទេ? កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអីរ៉ង់ Abbas Araghchi បានលើកយកសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលការឈប់បាញ់នេះមកបង្ហាញ ដោយបញ្ជាក់ថា លីបង់គឺស្ថិតក្នុងកិច្ចព្រមព្រៀងនេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


