ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ទារ ៣០០ពាន់លានដុល្លារពីអាមេរិក ដូរនឹងការបញ្ចប់សង្គ្រាម
យោងតាមសេចក្ដីព្រាងកិច្ចព្រមព្រៀងបឋមមួយ ដែលបានលេចធ្លាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Independent កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់ បានទាមទារឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបង់ប្រាក់សំណងសង្គ្រាម និងជំនួយស្តារប្រទេសឡើងវិញយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ ព្រមទាំងបញ្ចេញទ្រព្យសម្បត្តិបង្កក ២៤ពាន់លានដុល្លារទៀតផង ដើម្បីជាថ្នូរនឹងការបញ្ចប់សង្គ្រាម។

យ៉ាងណាមិញ អ៊ីរ៉ង់ដាច់ខាតមិនព្រមបោះបង់សិទ្ធិគ្រប់គ្រងលើច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស (Hormuz) ដែលខ្លួនបានក្តោបក្តាប់តាំងពីសង្គ្រាមផ្ទុះឡើង កាលពីចុងខែកុម្ភៈនោះឡើយ។
ព័ត៌មាននេះ បានលេចឡើងចំពេលមានការរំពឹងទុកថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម មុនពេលកិច្ចប្រជុំក្រុមប្រទេស G7 ចាប់ផ្តើមនាសប្តាហ៍ក្រោយ។ តាមពិតទៅ ឯកសារដែលបានលេចធ្លាយនេះ គ្រាន់តែជាកិច្ចព្រមព្រៀងយោគយល់គ្នា ពោលគឺគ្រាន់តែជាការសន្យាថានឹងបន្តចរចាគ្នាប៉ុណ្ណោះ មិនទាន់ជាកិច្ចព្រមព្រៀងសន្តិភាពពេញលេញនោះឡើយ។
ភ្លាមៗនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខច្រានចោលដំណឹងនេះ ដោយថា ព័ត៌មានដែលអ៊ីរ៉ង់ផ្សាយមិនមែនជាការពិតឡើយ។
មែនទែនទៅ បច្ចុប្បន្ន ភាគីទាំងពីរ ត្រូវបានបង្ខំឱ្យមកអង្គុយតុចរចា ដោយសារតែវិបត្តិសេដ្ឋកិច្ចរៀងៗខ្លួន ពោលគឺខណៈពេលដែលអាមេរិកឈឺក្បាលរឿងតម្លៃហ្គាស និងប្រេងឡើងថ្លៃព្រោះតែអ៊ីរ៉ង់បិទច្រកសមុទ្រ អ៊ីរ៉ង់ឯណោះវិញក៏កំពុងតែដង្ហក់យ៉ាងខ្លាំង ដោយសារការបិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិក។
ទោះជាយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាមែន លោក ត្រាំ ច្បាស់ជាប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃ ពីអ្នកនយោបាយអាមេរិកទាំងពីរគណបក្ស ព្រោះវាហាក់ដូចជាការផ្តល់សម្បទានដ៏ធំធេងទៅឱ្យអ៊ីរ៉ង់ ដើម្បីដូរយកត្រឹមតែការសន្យាថានឹងចរចាប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានប្រកាសរួចហើយថា អ៊ីស្រាអែលមិនបានដឹងឮ ឬពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបឋមនេះឡើយ តែទាមទារយ៉ាងកំហិតឱ្យលោក ត្រាំ ធានាថា អ៊ីរ៉ង់ត្រូវតែបោះបង់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


