ព័ត៌មានអន្ដរជាតិ
នាវិកថៃ ៣នាក់ជាប់ក្នុងកប៉ាល់ដឹកទំនិញ ដែលត្រូវអ៊ីរ៉ង់បាញ់ប្រហារ គឺស្លាប់ទាំងអស់
នាវិកថៃ៣នាក់ដែលជាប់ក្នុងកប៉ាល់ដឹកទំនិញ Mayuree Naree ក្រោយត្រូវអ៊ីរ៉ង់បាញ់ប្រហារ ពេលនេះត្រូវបានបញ្ជាក់ថា គ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។

សារព័ត៌មាន The Nation បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលថ្លែងក្នុងទីក្រុងបាងកកថា៖ នាវិកជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតហើយ។ ថៃកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាឲ្យមានការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់នាវាថៃដទៃទៀត ដែលនៅតែជាប់គាំងនៅក្បែរច្រកសមុទ្រ Hormuz។
លោកអះអាងថា ថៃបានជូនដំណឹងនិងផ្តល់ការគាំទ្រដល់គ្រួសាររបស់សមាជិកនាវិកទាំង ៣ នាក់រួចហើយ និងកំពុងបន្តការសម្របសម្រួលជាមួយប្រទេសអូម៉ង់, អ៊ីរ៉ង់ និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ចំពោះផលវិបាកដែលកើតមានឡើងក្រោយហេតុការណ៍នេះ។
សូមជម្រាបជាថ្មី កប៉ាល់ដឹកទំនិញថៃ Mayuree Naree ត្រូវរងការវាយប្រហារកាលពីថ្ងៃពុធទី១១ខែមីនា អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់។
អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


