ព័ត៌មានអន្ដរជាតិ
ឥណ្ឌាកោះហៅទូតអ៊ីរ៉ង់ ជុំវិញការវាយប្រហារកប៉ាល់ដឹកប្រេងឥណ្ឌា នៅច្រក Hormuz
ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់កាលពីថ្ងៃទី ១៨ មេសាថា ទីក្រុងញូវដេលីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់ប្រហារលើនាវាដឹកប្រេងឆៅពីរគ្រឿងដែលដោតទង់ជាតិឥណ្ឌា ខណៈពេលកំពុងព្យាយាមឆ្លងកាត់ច្រក Hormuz។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន thedailystar ។
ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់ប្រកាសថា ខ្លួនកំពុងដាក់កម្រិតឡើងវិញលើការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ ដោយបដិសេធការប្រកាសរបស់ខ្លួនអំពីការបើកពេញលេញដល់នាវាពាណិជ្ជកម្មកាលពីថ្ងៃទី១៧ ខែមេសា។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួង ឥណ្ឌាបានកោះហៅឯកអគ្គរដ្ឋទូតទីក្រុងតេហេរ៉ង់ប្រចាំទីក្រុងញូវដេលី គឺលោក Mohammad Fathali ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេស Vikram Misri។ នៅក្នុងកិច្ចប្រជុំនេះ លោក Misri បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបាញ់នាវាពីរគ្រឿងនៅក្នុងច្រកសមុទ្រ។
ទីក្រុងញូវដេលីក៏បានអំពាវនាវឲ្យភាគីអ៊ីរ៉ង់ បន្តដំណើរការនៃការសម្របសម្រួលការឆ្លងកាត់របស់នាវាដែលមានគោលដៅឥណ្ឌាឆ្លងកាត់ច្រកសមុទ្រឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសឥណ្ឌាបាននិយាយថា ឯកអគ្គរដ្ឋទូត Fathali នឹងបញ្ជូនការព្រួយបារម្ភរបស់ឥណ្ឌា ទៅកាន់មន្ត្រីនៅទីក្រុងតេហេរ៉ង់។
ដោយឡែក យោងតាមគេហទំព័រស៊ើបការណ៍សម្ងាត់ដែនសមុទ្រ TankerTrackers.com បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា «នាវាឥណ្ឌាពីរគ្រឿងត្រូវបានបង្ខំដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឲ្យត្រឡប់ទៅទិសខាងលិចវិញ ចេញពីច្រកសមុទ្រ Hormuz។ នាវាមួយក្នុងចំណោមនាវាទាំងនោះគឺជា នាវាដឹកប្រេង VLCC មានទង់ជាតិឥណ្ឌាដែលដឹកប្រេងអ៊ីរ៉ាក់ចំនួន ២ លានបារ៉ែលឯណោះ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


