ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ១២គ្រាប់ ទៅនឹងអាវុធ ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត
ជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្រ្តឥណ្ឌា ដែលប្រទេសនេះ ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទៅ១២គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរឿងនេះ កើតឡើងចំពេលស្ថានការណ៍ពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។

តាមការផ្សាយរបស់ NDTV កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦, របាយការណ៍នេះ ត្រូវបានទម្លាយដោយ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) នៃប្រទេសស៊ុយអែត។
យោងតាម SIPRI, នេះគឺជាការផ្លាស់ប្តូរជំហរយោធា ៣៦០ដឺក្រេ របស់ទីក្រុងញូវដែលី ដោយអស់រយៈពេលជាយូរមកហើយ ប្រទេសឥណ្ឌា តែងរក្សាទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ដាច់ដោយឡែកពីឧបករណ៍បាញ់បង្ហោះ ក្នុងកំឡុងពេលមានសន្តិភាព ប៉ុន្តែពេលនេះ ឥណ្ឌា បានបំពាក់ក្បាលគ្រាប់ ទៅនឹងអាវុធរួចរាល់ហើយ។
វិទ្យាស្ថាន SIPRI កត់សម្គាល់ថា អាវុធទាំងនេះ ត្រូវបានចាត់ចែងទៅក្នុងប្រព័ន្ធត្រីភាគីនុយក្លេអ៊ែរ ដ៏ទំនើប រួមមានយន្តហោះចម្បាំង មីស៊ីលបាញ់ពីលើដី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ក្រុមអ្នកវិភាគមើលឃើញថា នេះមិនមែនជារឿងធម្មតាឡើយ ដែលឥណ្ឌា សុខចិត្តបង្កើតប្រវត្តិសាស្រ្តថ្មី ជាមួយក្បាលគ្រាប់បែបនេះ ហើយជាពិសេសស្របពេល ខ្លួនក៏កំពុងមានជម្លោះជាមួយ ប៉ាគីស្ថាន ផងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌាធ្លាប់បញ្ជាក់ហើយថា ស្ថានការណ៍ភូមិសាស្រ្តនយោបាយសកល មានភាពប្រែប្រួល ដូច្នេះគ្រប់យ៉ាង ត្រូវតែត្រៀមលក្ខណៈ។
សូមជម្រាបថា បើយោងតាម SIPRI, ឥណ្ឌា ត្រូវគេប៉ាន់ស្មានថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះ ១៧០ ដល់ ១៨០ គ្រាប់ ពោលគឺចំនួននេះ ប្រហាក់ប្រហែលនឹងប៉ាគីស្ថាន ដែរ ដែលមានប្រហែល ១៧០ គ្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


