Connect with us

កីឡា

ប្រេស៊ីល ជាប់ឈ្មោះជាក្រុមលេងមិនចាញ់សោះយូរជាង​គេក្នុងប្រវត្តិសាស្ត្រ World Cup

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានជាប់ឈ្មោះជាក្រុមលេងមិនចាញ់សោះយូរជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក (World Cup) ពោលរហូតដល់ទៅ ១៣ ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីអតីតកាល ក្រុមសាំបា ប្រេស៊ីល ត្រូវបានគេចាត់ទុកជាក្រុមខ្លាំងក្លាជាងគេបំផុតនៅក្នុងពិភពលោក ដោយធ្លាប់ឈ្នះពាន World Cup រហូតដល់ទៅ ៥ លើក នៅឆ្នាំ ១៩៥៨ ១៩៦២ ១៩៧០ ១៩៩៤ និង ២០០២។

ទន្ទឹមនឹងភាពដ៏ខ្លាំងក្លាបែបនេះ ពួកគេក៏បានកាន់កំណត់ត្រាមួយទៀត ជាក្រុមលេងមិនចាញ់សោះយូរជាងគេនៅក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ ពោលគឺចំនួន ១៣ ប្រកួត ដោយគិតពីឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៦៦។

World Cup នៅឆ្នាំ ១៩៥៨ ពួកគេលេងបាន ៦ ប្រកួត ឈ្នះ ៥ និងស្មើ ១។ ឆ្នាំ ១៩៦២ លេងបាន ៦ ប្រកួត ឈ្នះ ៥ និងស្មើ ១។ នៅឆ្នាំ ១៩៦៦ កំណត់ត្រានេះក៏ត្រូវបានបញ្ចប់ បន្ទាប់ពីពួកគេលេងប្រកួតដំបូងក្នុងពូលឈ្នះ ក្រោយមកបានចាញ់ ២ ប្រកួតចុងក្រោយ។

ដោយឡែក ជម្រើសជាតិ អ៉ីតាលី វិញ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ជាក្រុមលេងមិនចាញ់សោះយូរជាងគេនៅ World Cup ដោយធ្វើបានចំនួន ១២ ប្រកួត។ កំណត់ត្រានេះ ពួកគេបានកាន់កាប់ពី World Cup ១៩៩៤ ដល់ឆ្នាំ ២០០២។

ងាកមកកាន់បច្ចុប្បន្ននេះវិញ គឺក្រុមជម្រើសជាតិ អាហ្សង់ទីន អាចនឹងមានភាគរយបំបែកកំណត់ត្រានេះបាននៅ World Cup 2026។ គិតត្រឹមពេលនេះ ពួកគេលេងមិនចាញ់សោះ ៦ ប្រកួតជាប់គ្នារួចហើយកាលពីឆ្នាំ ២០២២។ ដូច្នេះ បើនៅឆ្នាំ ២០២៦ នេះ ពួកគេអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រជាថ្មី ហើយឈ្នះការប្រកួតទាំង ៨ ប្រកួត ដែលមាន នោះនឹងអាចបំបែកកំណត់ត្រារបស់ ប្រេស៊ីល ក្លាយជាក្រុមលេងមិនចាញ់យូរជាងគេនៅ World Cup បាន៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ IFFHS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម