កីឡា
សហព័ន្ធគុនល្បុក្កតោ បង្ហាញមហិច្ឆតាដាក់បញ្ជូលក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
មហាសន្និបាតបញ្ចប់អាណត្តិចាស់សហព័ន្ធកីឡាគុនល្បុក្កតោ បង្ហាញមហិច្ឆតាចង់ដាក់ប្រភេទកីឡាអត្តសញ្ញាណរបស់ខ្មែរមួយនេះនៅព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឬហៅថា Asian Youth Games លើកទី៥ ឆ្នាំ២០៣១ និងកីឡា Asean University Games ២០២៨ ។

លោក អ៊ូ តារា
លោក អ៊ូ តារា អគ្គលេខាធិការអគ្គលេខាធិការសហព័ន្ធល្បុក្កតោបានឲ្យដឹងថា សម្រាប់កិច្ចការសំខាន់នៅអាណត្តិថ្មីឆ្នាំ២០២៦ ដល់ ២០៣០ នេះសហព័ន្ធមានមហិច្ឆតាដាក់បញ្ជូលកីឡាគុនល្បុក្កតោអត្តសញ្ញាណជាតិមួយនេះឲ្យបានប្រកួតនៅព្រឹត្តិការណ៍ធំលំដាប់អាស៊ីគឺ Asian Youth Games (AYG) នៅឆ្នាំ២០៣១ ខាងមុខ។

រូបភាពផេក Kun Lbokator Cambodia
អគ្គលេខាធិការសហព័ន្ធក្បាច់គុនមួយនេះបន្ថែមទៀតថា ក្រៅតែព្រឹត្តិការណ៍កីឡាយុវជនអាស៊ីហើយនោះសហព័ន្ធក៏ចង់ដាក់បញ្ជូលនៅកម្មវិធីធំមួយទៀតដែរគឺ Asean Universtiy Games (AUG) ឆ្នាំ២០២៨ ផងដែរ។ ដូច្នេះហើយសហព័ន្ធត្រូវធ្វើកិច្ចការងារច្រើនទាំងការផ្សព្វផ្សាយ ការពង្រឹងសមត្ថភាព បណ្ដុះធនធានទាំងភាសា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ការដឹកនាំការប្រកួត និងចំណុចសំខាន់មួយចំនួនទៀតដែលដើម្បីជាការត្រៀមខ្លួនឲ្យបានល្អ និងរួចរាល់សម្រាប់ព្រឹត្តិការណ៍ទាំងពីរខាងលើ។

រូបភាពផេក Kun Lbokator Cambodia
បញ្ជាក់ដែរថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាទើបតែបញ្ចប់មហាសន្និបាតបញ្ចប់ការងារអាណត្តិចាស់ និងលើកទិសដៅអាណត្តិទី៦ ឆ្នាំ២០២៦ ដល់ ២០៣០ កាលពីថ្ងៃទី១០ ខែមេសា ថ្មីៗនេះ។ កីឡាអត្តសញ្ញាណរបស់កម្ពុជាមួយនេះក៏ទទួលបានថ្នាក់ដឹកថ្មីផងដែរគឺលោក វ៉ាត់ ចំរើន ដែលជាប់ជាប្រធានបន្តអភិវឌ្ឍន៍កីឡាមួយនេះក្រោយលោកបណ្ដិត ចាន់ សារុន មានវ័យចាស់ និងបានសម្រាកពីការងារនេះហើយនោះ៕




រូបភាពផេក Kun Lbokator Cambodia
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


