Connect with us

កីឡា

ខេន​ សិរីវឌ្ឍនា​ មក​ហ្វឹកហាត់​គុន​ល្បក្កតោ​យល់​ឃើញ​ថា​ជា​ក្បាច់​គុន​ដូនតាខ្មែរ​ និង​ធ្វើឲ្យ​ខ្លួន​មាន​ភាព​ក្លាហាន​

បានផុស

នៅ

កុមារា​វ័យ​ ១២ឆ្នាំ​ ខេន​ សិរីវឌ្ឍនា​ ថា​បាន​ជា​រូប​គេ​ចូល​មក​ហ្វឹកហាត់​ល្បុក្កតោ​នេះ​ដោយ​សារ​តែ​យល់​ឃើញ​ថា​ជា​ក្បាច់​គុន​បុរាណ​របស់​ដូនតាខ្មែរ​ និង​ហ្វឹកហាត់​ដើម្បី​ឲ្យ​មាន​ភាព​ក្លាហាន​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ចង់​ចេញ​ប្រកួត​នៅ​កម្មវិធី​ធំៗ​នៅ​ថ្ងៃ​អនាគត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារា​ ខេន​ សិរីវឌ្ឍនា

ខេន​ សិរីវឌ្ឍនា ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ហ្វឹកហាត់​កីឡា​ល្បុក្កតោ​នេះ​បាន​រយៈពេល​ប្រហែល​ ៣ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សាលា​គុន​ស្រីជ័យ​ដំរីសាមពាន់​ ឯ​ខេត្ត​សៀមរាប។​ បាន​ជា​រូប​គេ​ជ្រើសរើស​មក​ហ្វឹកហាត់​កីឡា​មួយ​នេះ​គឺ​ល្បុក្កតោ​ជា​ក្បាច់​គុន​ដូនតា​ខ្មែរ​ និង​ចង់​ជួយ​អភិរៈ​ឲ្យ​គង់វង្ស​តទៅ​មុខ​ទៀត។​

កុមារា​ ខេន​ សិរីវឌ្ឍនា

កុមារា​រៀន​ថ្នាក់​ទី៥​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្បាច់​គុន​ល្បុក្កតោ​នេះ​បាន​ជួយ​ឲ្យ​អ្នក​ហ្វឹកហាត់​មាន​សុជីវធម៌​ល្អ​ មាន​ភាព​ក្លាហាន​ និង​មាន​សុខភាព​ល្អ​កម្លាំងក្លា​ផង​ដែរ។​ រូប​គេ​ហ្វឹកហាត់​នេះ​ក៏​ចង់​ក្លាយ​ជា​អ្នក​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ល្បក្កតោ​ និង​ចង់​ក្លាយ​ជា​ទាហាន​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធីធំៗ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។​

កុមារា​ ខេន​ សិរីវឌ្ឍនា

បញ្ជាក់​ដែរ​ថា​ កុមារា​ ខេន​ សិរីវឌ្ឍនា​ ជា​សិស្ស​គុន​សាលាស្រីជ័យ​ដំរីសាមពាន់​ដែល​មាន​ទីតាំង​នៅ​ភូមិ​តាចេក​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។​ សិរីវឌ្ឍនា​ ទើប​ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ មាស១​ ប្រាក់២​ ក្នុង​ការ​ប្រកួត​កីឡា​សិស្សបឋមសិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ ដែល​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ៕​

កុមារា​ ខេន​ សិរីវឌ្ឍនា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម