Connect with us

កីឡា

លោក​ អ៊ូ តារា​ ទម្លាយ​ថា​ក្រុម​ល្បុក្កតោក៏​​បាន​ចេញ​ប្រយុទ្ធ​តទល់​ជា​មួយ​សៀម​អំឡុង​ការឈ្លាន​ពាន​២លើក​នេះ​ដែរ

បានផុស

នៅ

លោក​ អ៊ូ​ តារា​ ថា​កន្លង​មក​សហព័ន្ធ​កីឡា​ល្បុក្កតោ​បាន​ផ្សារភ្ជាប់​ជា​មួយ​ខាងផ្នែក​កងយោធពលខេមរភូមិន្ទ​ និង​មាន​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​រហូត​មក​ ស្រប​ពេល​អំឡុង​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​សៀម​ទាំង​ ២លើក​នេះ​ក៏​មាន​ក្រុម​កីឡាករ​ចូលរួម​ប្រយុទ្ធ​តទល់​ជា​មួយ​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ល្បុក្កតោ

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ក្រុម​ល្បុក្កតោ​មាន​សកម្មភាព​ និង​ការ​ពង្រីក​ផ្សព្វផ្សាយ​ច្រើន​ពិសេស​លើ​ការ​ជួយ​ពង្រឹង​សមត្ថភាព​ផ្នែក​កងយោធពលខេមរភូមិន្ទ។​ លើស​ពី​នេះ​មាន​ការ​សហការ​រួម​គ្នា​លើ​ការ​សម្ដែង​ផ្សេងៗ​ផង​ និង​ការ​ចងក្រង​សៀវភៅ​ក្បាច់​គុន​រួម​ទាំង​ការ​បង្ហាត់​បង្រៀន​គ្រូៗ​ទៀត​ផង។​

ក្រុម​ល្បុក្កតោ

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ លើស​ពី​ការ​ពង្រីង​សមត្ថភាព​ដល់​កងទ័ព​ហើយ​នោះ​អំឡុង​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​សៀម​ទាំង​ ២លើក​មក​លើ​កម្ពុជា​នេះ​ក៏​មាន​ការ​ចូលរួម​ប្រយុទ្ធ​នៃ​ក្រុម​កីឡាករ​ល្បុក្កតោ​ផង​ដែរ។​ បន្ទាប់​ពី​ការ​ហ្វឹកហាត់​ហើយ​នោះ​ក្រុម​ល្បុក្កតោ​មួយ​ចំនួន​ធំ​​ដែល​ជា​ទាហាន​​ក៏​បាន​បន្ត​បេសកកម្ម​ចូល​សមរភូមិ​រហូត​មក​ដល់​ពេល​នេះ​អ្នក​មួយ​ចំនួន​មិន​ទាន់​អាច​វិលត្រឡប់​មក​វិញ​ផង។​

ក្រុម​ល្បុក្កតោ

បញ្ជាក់​ដែរ​ថា​ ល្បុក្កតោ​ជា​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​ និង​មាន​ប្រវត្តិ​ជា​យូរលង់​មក​ហើយ។​ បច្ចុប្បន្ន​កីឡា​មួយ​នេះ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ និង​រីក​សាយភាយ​គ្រប់​ខេត្ត​ក្រុង​នៅ​កម្ពុជា។​ ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ជ្រើសរើស​យក​គុន​ល្បុក្កតោ​បញ្ចូល​ជា​ក្បាច់​គុន​សម្រាប់​កងទ័ព​ផង​ដែរ។​ កន្លង​មក​ការ​សម្ដែង​ឈុតឆាក​ធំៗ​ដែល​មាន​មនុស្ស​រាប់​រយ​រាប់​ពាន់​នាក់​ដូច​ជា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នៅ​កម្ពុជា​ និង​ព្រឹត្តិការណ៍​កីឡា​ជាតិ​តែងតែ​មាន​កម្លាំង​កងទ័ព​មក​សម្ដែង​ជា​ទស្សនីយភាព​ផ្សេងៗ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង៕​

លោក​ អ៊ូ តារា (អាវខ្មៅ)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម