កីឡា
កុមារា ខេន សិរីវឌ្ឍនា ចង់ឈ្នះមេដាយឲ្យបាន ៣គ្រឿងក្នុងការប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិនេះ
កីឡាករ ខេន សិរីវឌ្ឍនា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ លើប្រភេទកីឡាល្បុក្កតោនេះចង់ឈ្នះមេដាយឲ្យបាន ៣គ្រឿងជូនគ្រូ ក្លឹប ក្រុមគ្រួសារ និងខេត្តបន្ទាយមានជ័យដែលខ្លួនប្រកួតតំណាងនៅពេលនេះ។

កុមារា ខេន សិរីវឌ្ឍនា
កុមារា ខេន សិរីវឌ្ឍនា បានឲ្យដឹងថា ការប្រកួតបើកឆាកថ្ងៃទី១ វិញ្ញាមេគុនឯកត្តជននេះរូបគេយល់ឃើញខ្លួនធ្វើបានល្អនៅមុននេះ។ នេះជាលើកទី២ ហើយសម្រាប់រូបគេដែលបានចូលរួមការប្រកួតកីឡាគុនល្បុក្កតោ ស្របពេលលើកទី១ អំឡុងឆ្នាំ២០២៤។
កីឡាករតំណាងមកពីខេត្តបន្ទាយមានជ័យរូបនេះបន្ថែមទៀតថា ខ្លួនចង់ឈ្នះមេដាយ ៣គ្រឿងលើ ៣វិញ្ញាសាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះ។ សិរីវឌ្ឍនា ប្ដេជ្ញាខំប្រឹងប្រែងប្រកួតនៅថ្ងៃទី២ ស្អែកនេះបន្តទៀតដើម្បីអាចសម្រេចបំណងឈ្នះមេដាយ ៣គ្រឿងដូចលើកឡើងខាងលើ។ ប្រសិនបើរូបគេឈ្នះមេដាយពីការប្រកួតនេះមែននឹងយកជូនគ្រូ ក្លឹប ក្រុមគ្រួសារ និងខេត្តបន្ទាយមានជ័យ។

កុមារា ខេន សិរីវឌ្ឍនា
បញ្ជាក់ដែរថា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះប្រភេទកីឡាល្បុក្កតោបានបើកដំណើរការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិហើយនៅសាលក្នុង នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កុមារា ខេន សិរីវឌ្ឍនា ប្រកួត ៣វិញ្ញាសានៅក្នុងព្រឹត្តិការណ៍កម្រិតសាលាឋមនេះ និងបានបញ្ចប់ ១វិញ្ញាសាហើយដែរនៅមុននេះបន្តិច៕

លោក អ៊ូ តារា អគ្គលេខាធិការ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


