Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម​៥០ថ្ងៃ​ជាមួយ​អ៊ីរ៉ង់ ធ្វើ​ឲ្យ​អាមេរិកចាយ​ប្រាក់អស់ជិត៥៦ពាន់លានដុល្លារ

បានផុស

នៅ

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានអូសបន្លាយពេលចូលមកដល់ថ្ងៃទី៥០ ហើយ​បើតាម​​ទិន្នន័យពីគេហទំព័រតាមដានតម្លៃសង្គ្រាមអ៊ីរ៉ង់ (Iran War Cost Tracker) ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយសារព័ត៌មាន Azer News នា​ថ្ងៃទី​២០ខែមេសា​ឆ្នាំ​២០២៦ កញ្ចប់ថវិកាដែលបានចំណាយទៅលើប្រតិបត្តិការយោធាទាំងមូល​របស់​ក្រុង​វ៉ាស៊ីនតោន​បានហក់ឡើងដល់ ៥៥,៩​ពាន់​លានដុល្លារ។

(រូបថត៖ The Guardian)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចំណាយដ៏មហិមានេះ រួមបញ្ចូលទាំងការថែទាំកម្លាំងទ័ព ការចល័តនាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា និងការចំណាយលើប្រតិបត្តិការយោធាផ្សេងៗទៀត ដែលត្រូវបានគណនាយ៉ាងលម្អិតចេញពីរបាយការណ៍ដែលក្រសួងការពារជាតិអាមេរិក​បាន​​ដាក់ជូនសភា។ អ្វីដែលគួរ​ឲ្យ​កត់សម្គាល់នោះគឺ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃដំបូងនៃសង្គ្រាម អាមេរិកបានចំណាយអស់រហូតដល់ ១១,៣​ពាន់​លានដុល្លារទៅហើយ បន្ទាប់ពីនោះមក ការចំណាយប្រចាំថ្ងៃត្រូវគេប៉ាន់ស្មានថាមានចំនួនប្រហែល ១​ពាន់​លានដុល្លារក្នុងមួយថ្ងៃៗ។

តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដែលរដ្ឋបាលលោកត្រាំ កំពុងជួបប្រទះ ស្របពេលដែលស្ថានភាពសង្គ្រាមនៅតែបន្តមានភាពតានតឹងខ្លាំង។ បច្ចុប្បន្ន គេហទំព័រដដែលនេះនៅតែបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យចំណាយភ្លាមៗតាមពេលវេលាជាក់ស្តែង (Real-time) ដែលបង្ហាញឲ្យ​ឃើញថា រាល់នាទីដែលសង្គ្រាមនៅតែបន្តឆាបឆេះ គឺសុទ្ធតែជាការចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ដែលចេញពីកញ្ចប់ថវិកាជាតិរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម