សេដ្ឋកិច្ច
កម្ពុជាគឺជាប្រទេសទី១ នឹងទទួលបានកញ្ចប់ថវិកាពិសេសពី ADB ជុំវិញវិបត្តិប្រេងសកល
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងសិក្សាលទ្ធភាពក្នុងការផ្ដល់ប្រាក់កម្ចីសម្រាប់ទ្រទ្រង់ថវិកាជាតិសម្រាប់ពេលមានអាសន្ន ខណៈវិបត្តិប្រេងកំពុងកើតឡើង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ ហើយកម្ពុជាក៏ជាប្រទេសដំបូងគេដែលនឹងទទួលបាននូវកញ្ចប់ថវិកាពិសេសនេះ។

លោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច របស់ធនាគារ ADB មានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការគាំទ្រប្រទេសដែលរងផលប៉ះពាល់ដោយសារវិបត្តិដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា។
លោកបានបញ្ជាក់ថា៖ «យើងអត់ទាន់ច្បាស់អាចដំណើរការតាមវិធីណាទេ ពីព្រោះស្ថិតនៅក្រោមការពិភាក្សា ហើយសង្ឃឹមថា កម្ពុជា អាចទទួលយកកម្ចីបែបនេះបាន ខណៈកម្ចីនេះនឹងជួយគាំទ្ររដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលការណ៍ជំរុញគាំពារសង្គមបណ្ដោះអាសន្ន»។
មន្ត្រី ADB ដដែលរូបនេះ បន្ថែមថា មិនទាន់កំណត់នូវចំនួនទឹកប្រាក់នៅឡើយទេ ហើយកម្ពុជាអាចជាប្រទេសទី១ ដែលនឹងទទួលបានមុនគេ ប្រសិនបើមានជំនួយបែបនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានអះអាងថា ជម្លោះនៅមជ្ឈិមបូព៌ានឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។
យោងតាម ADB ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេសក៏អាចរងផលប៉ះពាល់ផងដែរ។
របាយការស្រាវជ្រាវរបស់ ADB ក៏បានរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយយូរលើកំណើន និងអតិផរណា។

សេណារីយ៉ូ ទី១ ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ។
សេណារីយ៉ូ ទី២ ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១សមាមាត្រទៅនឹងការកើនឡើងនៃថ្លៃប្រេង។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ។
សេណារីយ៉ូ ទី៣ ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និងត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ។ ថ្លៃឧស្ម័នកើនឡើងខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ។
ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត សម្រាប់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើនឡើងខ្លាំងក្នុងប្រទេសនៅតំបន់អាស៊ីខាងត្បូង។
សេណារីយ៉ូទាំងនេះ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យនឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុជាសកល។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា៖ «ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់រយៈពេលវែង»៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


