កីឡា
ល្ងាចនេះ វិសាខា មិនអាចប្រហែសជាមួយ ISI ដង្កោសែនជ័យ បានទេ
ក្រុម វិសាខា ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ នាល្ងាចថ្ងៃ ពុធ ទី ២២ ខែ មេសា ឆ្នាំ ២០២៦។

នេះជាលើកដំបូងសម្រាប់ វិសាខា និង អាយអេសអាយ ដង្កោរសែនជ័យ ដែលត្រូវជួបគ្នា ក្នុងពានរង្វាន់សម្តេចតេជោ ខណៈកន្លងមកពួកគេធ្លាប់ជួបគ្នាតែក្នុងក្របខណ្ឌលីគកំពូល កម្ពុជា Cambodian Premier League ប៉ុណ្ណោះ។ ជាលទ្ធផលជួបគ្នាសរុប ៨ លើក គឺ វិសាខា ឈ្នះ ៥ លើក ចាញ់ ២ លើក និងស្មើ ១ លើក។

ថ្វីដ្បិតលទ្ធផលជួបគ្នាកន្លងមក វិសាខា ធ្វើបានល្អជាង ប៉ុន្តែនៅក្នុងពានសម្តេចតេជោ គឺមិនអាចប្រហែសលើក្រុម អាយអេសអាយ ដង្កោរសែនជ័យ បាននោះទេ។ មុនឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុម អាយអេសអាយ បានទម្លាក់ក្រុម អឹមអូអាយ កំពង់ដេវ៉ា បន្ទាប់ពីឈ្នះសរុបលទ្ធផលទាំង ២ ជើង ៣-២។ ចំណែកនៅវគ្គ ៨ ក្រុម បានទម្លាក់ក្រុម ភ្នំពេញក្រោន បន្ទាប់ពីឈ្នះសរុបទាំង ២ ជើង ក្នុងលទ្ធផល ៤-២។

ក្រឡេកមកកាន់ក្រុម វិសាខា វិញ បានទម្លាក់ក្រុម ភ្នំពេញហ្គាឡាក់ស៊ី នៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះសរុបលទ្ធផលទាំង ២ ជើង ២២-០។ ចំណែកនៅវគ្គ ៨ ក្រុមចុងក្រោយ បានទម្លាក់ក្រុម ណាហ្គាវើលដ៍ បន្ទាប់ពីយកឈ្នះសរុបលទ្ធផលទាំង ២ ជើង ៦-២។

គួរឱ្យដឹង ថា បន្ទាប់ពីការប្រកួតនេះ ក្រុមទាំង ២ ត្រូវជួបគ្នាជើងទី ២ មួយជើងទៀត ដើម្បីកាត់សេចក្តីរក ១ ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ គឺនៅថ្ងៃ ពុធ ទី ២៩ ខែ មេសា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


