Connect with us

កីឡា

លោក កាំង សេន ជឿជាក់ក្រុមនឹងប្រកួតប្រជែងខ្ពស់ ក្រោយមានលោក Conor និង ធារី ចន្ថាប៊ីន

បានផុស

នៅ

ប្រធានក្លិប អាយអេសអាយ ដង្កោសែនជ័យ លោក កាំង សេន បានបង្ហាញក្តីរំពឹងអំពីក្រុមទាំងមូល នឹងទទួលបានផ្លែផ្កាល្អនៅរដូវកាល ២០២៦-២០២៧ ខាងមុខ ហើយក្រុមរបស់លោកក៏នឹងក្លាយជាក្រុម ដែលមានការប្រកួតប្រជែងខ្ពស់ បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Conor Nestor និងកីឡាករថ្មី ធារី ចន្ថាប៊ីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃល្ងាចថ្ងៃ ចន្ទ ទី ១ ខែ មិថុនា ឆ្នាំ ២០២៦ ក្លិប អាយអេសអាយ ដង្កោសែន​ជ័យ បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសសមាសភាពគ្រូបង្វឹកថ្មី និងប្រធានក្រុមថ្មីជាផ្លូវការ។ អតីតគ្រូបង្វឹកក្រុម បឹងកេត លោក Conor Nestor ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី និងជានាយកបច្ចេកទេសក្លិប។ ទន្ទឹមនឹងនេះ ក្លិបបានចុះកិច្ចសន្យាយកបាន ធារី ចន្ថាប៊ីន ដែលជាអតីតកីឡាករ ព្រះខ័នរាជស្វាយរៀង និងបានតែងតាំងជាប្រធានក្រុមថ្មីផងដែរ។

ប្រធានក្លិប អាយអេសអាយ ដង្កោរសែនជ័យ បានមានប្រសាសន៍ ក្រោយការប្រកាសគ្រូបង្វឹកថ្មី និងកីឡាករថ្មី ថា៖ «យើងជាក្លិបមួយ ដែលត្រូវតែបញ្ចេញឱ្យគេចាប់អារម្មណ៍។ យើងចង់សាកម្តងមើល ថា វានឹងទៅជាយ៉ាងណា។ យើងធ្លាប់ញ៉ាំខ្វះខាត ហើយខ្ញុំបានប្រាប់ទៅបុគ្គលិក ថា យើងញ៉ាំតិច ត្រូវធ្វើឱ្យច្រើនជាងគេ»

លោកកាំង សេន បានបន្ត ថា៖ «ឥឡូវ យើងបានឱ្យញ៉ាំរៀងច្រើន។ ដូច្នេះ កម្លាំងគាត់នឹងអាចធ្វើអ្វីឱ្យចេញផ្លែផ្កានៅរដូវកាលថ្មីនេះ ហើយនឹងមានការប្រកួតប្រជែងខ្ពស់ ដែលនឹងអាចទាក់ទាញអ្នកគាំទ្រ។ ចំណែកក្លិបអាចទាក់​ទាញម្ចាស់​ឧបត្តម្ភ»

ដោយឡែកលោក លោក Conor Nestor និង ធារី ចាន្ថាប៊ីន វិញ បានបង្ហាញក្តីរំភើបជាខ្លាំង បន្ទាប់ពីបានចូលរួមជាមួយក្លិប អាយអេសអាយ ដង្កោសែនជ័យ ដែលជាក្លិបមួយមានចក្ខុវិស័យវែងឆ្ងាយ។ ជាមួយគ្នានេះ អ្នកទាំង ២ បានប្តេជ្ញា ដើម្បីជួយក្រុមឱ្យទទួលបានលទ្ធផលល្អនៅរដូវកាលក្រោយ៕

អត្ថបទ៖ សេម​ កុសក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម