ព័ត៌មានអន្ដរជាតិ
របត់នយោបាយប៊ុលហ្គារី អាចជំនួសហុងគ្រី ក្នុងការជំទាស់គម្រោងនានាគាំទ្រអ៊ុយក្រែន
សហភាពអឺរ៉ុបមានការព្រួយបារម្ភថា មេដឹកនាំគណបក្សប៊ុលហ្គារីជឿនលឿន (Progressive Bulgaria) ដែលបានឈ្នះការបោះឆ្នោតសភា លោក Rumen Radev នឹងជំនួសនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលទើបចាញ់ឆ្នោត ដោយក្លាយជាឧបសគ្គថ្មីមួយសម្រាប់ជំទាស់សំណើរអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអាល្លឺម៉ង់ Die Welt នៅថ្ងៃទី២៣មេសា។

ការវិភាគរបស់សារព័ត៌មាន Die Welt បានឲ្យដឹងថា បន្ទាប់ពីលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានបាត់បង់ឥទ្ធិពល ឬផ្លាស់ប្តូរជំហរ (ក្រោយការចាញ់ឆ្នោតនៅហុងគ្រី) ឥឡូវនេះ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev កំពុងលេចធ្លោឡើងជាតួអង្គថ្មី ដែលអាចនឹងមកបន្តវេនក្នុងការរារាំង ឬប្រឆាំងនឹងការផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ នៅក្នុងសហភាពអឺរ៉ុប (EU)។
មិនតែប៉ុណ្ណោះ លោក Radev បានបង្ហាញជំហរផ្ទុយស្រឡះពីមេដឹកនាំអឺរ៉ុបភាគច្រើន ដោយលោកមិនត្រឹមតែប្រឆាំងនឹងការផ្ដល់អាវុធដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអំពាវនាវឲ្យសហភាពអឺរ៉ុបពិចារណាឡើងវិញក្នុងការស្តារទំនាក់ទំនងជាមួយទីក្រុងមូស្គូ រួមទាំងតាមរយៈការបង្កើតការនាំចូលប្រេងរបស់រុស្ស៊ីផងដែរ។
ប្រសិនបើលោក Radev ក្លាយជានាយករដ្ឋមន្ត្រីប៊ុលហ្គារី ហើយអនុវត្តតាមកម្មវិធីបោះឆ្នោតរបស់លោក គាត់នឹងបញ្ចប់កិច្ចព្រមព្រៀងផ្គត់ផ្គង់ទាំងអស់ដល់អ៊ុយក្រែនដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសប៊ុលហ្គារីកាលពីខែមីនា។ ជំហរនេះនឹងនាំឲ្យប៊ុលហ្គារីក្លាយជាអ្នករារាំងជំនួយយោធាដល់អ៊ុយក្រែន នៅក្នុងកម្រិតសម្រេចចិត្តរបស់សហភាពអឺរ៉ុប។
គួរបញ្ចាក់ថា ការបោះឆ្នោតសភាមុនអាណត្តិនៅប៊ុលហ្គារី កាលពីថ្ងៃទី ១៩មេសា បានបញ្ចប់ទៅដោយលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល ដែលនឹងនាំមកនូវការផ្លាស់ប្តូរមុខមាត់ថ្មីនៃរដ្ឋាភិបាលប៊ុលហ្គារី។ ជាក់ស្ដែង គណបក្ស Progressive Bulgaria បានទទួលសម្លេងគាំទ្រយ៉ាងច្រើនលើសលប់រហូតដល់ ៤៤.៥៩៤% នៃសម្លេងឆ្នោតសរុប។ តាមរយៈតួលេខនេះ គណបក្សនេះត្រូវបានគេព្យាករណ៍ថានឹងទទួលបានអាសនៈច្រើនជាង ១៣០ អាសនៈក្នុងចំណោម ២៤០ អាសនៈនៅក្នុងសភា ដែលនឹងអនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលថ្មីដោយខ្លួនឯង ដោយមិនចាំបាច់ទៅចងសម្ព័ន្ធភាព ឬស្វែងរកការគាំទ្រពីគណបក្សផ្សេងៗទៀតឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


